ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ជូនសពឯ.ឧ.សាស្រ្តាចារ្យវេជ្ជ. លី ប៉ូរ ជាកិច្ចបច្ឆាមរណៈ

នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក áž–.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញនាំ​គ្រឿងឥស្សរិយយស​ខ្ពស់បំផុតនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ បំពាក់ជូនសព​ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ  អនុប្រធានប្រចាំការ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលបាន​ទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក áž–.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩:៤៥ នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ជាកិច្ចបច្ឆាមរណៈ។
 
ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ គឺជាវរជនខាងវិស័យសុខាភិបាល​បានបំពេញ​ការងារ​អស់ពីកម្លាំង​កាយចិត្ត ប្រកបដោយវិជ្ជាជីវៈ និងស្មារតី​ទទួលខុសត្រូវ​បម្រើជាតិ​មាតុភូមិ និងជាពិសេសក្នុងវិស័យ​សុខាភិបាលពេញ​មួយជីវិត តាំងពីឆ្នាំ១៩៥៥ រហូតដល់ពេល​ទទួលមរណភាព នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​បានទៅ​បំពេញការ​សិក្សានៅ​សាកលវិទ្យាល័យ​ដេកាដ ទីក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ១៩៦៣ និងទទួលសញ្ញាបត្រជា វេជ្ជបណ្ឌិតជំនាញ​ឯកទេសខាង​អនាម័យ និងវេជ្ជសាស្រ្តបង្ការ នៅឆ្នាំ១៩៦៨។

ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ វេជ្ជបណ្ឌិត លី  ប៉ូរ បានចូលបម្រើការងារជា គ្រូពេទ្យព្យាបាល​និងជាប្រធាន​មន្ទីរសុខាភិបាល ព្រមទាំង​ជាប្រធាន​កាកបាទក្រហម​ខេត្តបាត់ដំបង រហូតដល់ឆ្នាំ១៩៨៦។ ចាប់ឆ្នាំ១៩៨៦ វេជ្ជបណ្ឌិត លី  ប៉ូរ បានបំពេញ​មុខតំណែង​ជាច្រើន​ក្នុងក្រសួងសុខាភិបាល​មានជាអាទិ៍   ប្រធានមជ្ឈមណ្ឌល​អនាម័យ​ការពារ​រោគរាតត្បាត     ប្រធានរោងចក្រ​ផលិតឱសថ       ព្រឹទ្ធសាស្រ្តាចារ្យ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត   ឱសថសា្រស្ត    ទន្តវធនសាស្រ្តជាដើម។

បន្ទាប់មក នៅខែមករា ឆ្នាំ១៩៩៩    ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី  ប៉ូរ    បានទទួល​មុខតំណែង​ជាអនុប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍  ដោយមានឋានៈស្មើ​អនុរដ្ឋលេខាធិការ។​ហើយចាប់តំាងពី​ឆ្នាំ២០០៨​​មកដល់បច្ចុប្បន្ននេះ ឯកឧត្តមសាស្រ្តាចារ្យ​ត្រូវបាន​ដំឡើង​មុខនាទីជា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ មានឋានៈស្មើរដ្ឋមន្រ្តី។

ដើម្បីជាកិច្ចតបស្នងចំពោះ គុណបំណាច់ដែលឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​បានបំពេញ ចំពោះជាតិមាតុភូមិ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ បានស្នើសុំ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្តល់គ្រឿងឥស្សរិយយស​ខ្ពស់បំផុត​នៃព្រះរាជា​ណាចក្រកម្ពុជា ថ្នាក់ជាតូបការ បំពាក់ជូនសព​ឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត លី ប៉ូរ ជាកិច្ចបច្ឆាមរណៈ។ សម្តេចតេជោបានអនុញ្ញាត ហើយពិធី​បំពាក់​ត្រូវបានធ្វើឡើង​នៅគេហដ្ឋានសព នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ។