ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំវីដេអូខនហ្វឺរេន តាមកម្មវិធី BlueJeans ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

កាលពីយប់ថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក áž–.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើ​ការ​ងារ​អេដស៍ (UNAIDS) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ បាន​អញ្ជើញ​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ចំនួន៤រូប ចូលរួម​សន្និសីទ Prince Mahidol Award Conference 2019 (PMAC) ស្តីអំពី​ជំងឺមិនឆ្លង (Non-Communication Diseases) និង​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល(Universal Health Coverage)  នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រថៃ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុង​សន្និសីទនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍​មួយស្តីអំពី និរន្តរភាព​ហិរញ្ញប្បទាន​សុខា​ភិបាល​សម្រាប់​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះ​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ដោយលើក​ពី​បទពិសោធន៍ និងភាព​ជោគជ័យនៃការឆ្លើយ​តប​មេរោគ​អេដស៍ ជំងឺ​អេដស៍​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ៕ (អត្ថបទៈ ខុទ្ទកាល័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី)