ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់សារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងទិវានៃក្តីស្រឡាញ់

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុង​ឱកាស​នៃយុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​នៃ​ការ​ឆ្លង​​រាល​ដាល​​មេរោគ​អេដស៍ និងជំងឺអេដស៍ ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ នៅទីធ្លាមុខ​អគារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ផ្តល់​សារ​ណែនាំ​ដល់​យុវវ័យ​ទាំងអស់​កុំ​ឱ្យយល់​ច្រឡំ​នៃ​ទិវា​នេះ​ថា ជា​ការ​ផ្តល់​ក្តី​ស្រឡាញ់​សម្រាប់​គូសង្សារ​ហើយ​នាំ​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ខុស​នឹង​ប្រពៃណីជាតិ និងដែល​នាំ​មាន​បញ្ហា​ដល់​សុខភាព​ផងដែរ។ ឯកឧត្តមបាន​មានប្រសាសន៍ថា យុវជនត្រូវ​ចេះ​ស្រឡាញ់​គ្រួសារ ស្រឡាញ់​ប្រទេសជាតិ និងជាពិសេស​ត្រូវចេះ​ស្រឡាញ់​ខ្លួនឯង ដោយធ្វើយ៉ាងណា​ឱ្យមាន​សុខភាពល្អ ជាទំពាំង​ស្នងឬស្សី និងជាអ្នកបន្តវេន​របស់ជាតិ។ ដូច្នេះ យុវជន​ត្រូវ​ចេះ​ថែទាំសុខភាព​កុំឱ្យឆ្លង​មេរោគអេដស៍ ជំងឺអេដស៍ ចៀស​ឱ្យឆ្ងាយ​ពីគ្រឿងញៀន និង​បរិភោគ​អាហារ​ប្រកប​ដោយ​អនាម័យ​ត្រឹមត្រូវ​ដើម្បី​បង្ការ​កុំឱ្យ​មានបញ្ហា​ជំងឺ​មិនឆ្លង​ផ្សេង​ទៀត​ដូចជា ការឡើង​គីឡូ​លើស​ទម្ងន់ ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវ​បន្ថែម សុំឱ្យមានស្នេហា​ស្មោះត្រង់ប្តីមួយ​ប្រពន្ធមួយ សុំ​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​មួយ​រយ​ភាគរយ​នៅ​ពេល​មាន​ដៃ​គូក្រៅ និងប្រញាប់​ទៅ​ធ្វើតេស្តឈាម​រក​មេរោគអេដស៍ ប្រសិន​បើសង្ស័យ​ថា​មាន​ផ្ទុក​មេរោគអេដស៍ ដើម្បី​ឆាប់​បាន​ទៅ​ទទួល​សេវា​ផ្តល់​ប្រឹក្សា និងទទួល​ឱសថពន្យារជីវិត។  (អត្ថបទៈ ខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី)