ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អាជ្ញាធរជាតិប្រចាំខែមេសា ឆ្នាំ២០១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ អាជ្ញាធរជាតិ​ប្រចាំខែមេសា ឆ្នាំ២០១៩ ដើម្បី​ធ្វើបច្ចុប្បន្ន​ភាព​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ខែមេសា និងធ្វើការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ខែបន្ទាប់ ។
វត្តមាននៅក្នុង​កិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន នាយកដ្ឋាន មន្រ្តីរាជការ ទាំងអស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួម។
បន្ទាប់ពីអង្គប្រជុំបានស្តាប់ របាយការណ៍របស់អគ្គលេខាធិការដ្ឋាន ដោយ ឯកឧត្តមតែង គន្ធី អគ្គលេខាធិការ និង របាយការណ៍​ស្តីពី​វឌ្ឍភាព​រៀបចំ​ចងក្រង​ផែនការ​យុទ្ធសាស្រ្ត​ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍លើកទី៥ ដោយ ឯកឧត្តម ទា ផលា អនុុប្រធាន​អាជ្ញាធរជាតិរួចមក   ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ បានមាន​ប្រសាសន៍  ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ ទាំងអស់​ឱ្យព្យាយាម​បញ្ចូល​ការសម្រប​សម្រួល​គោលនយោបាយ និងបច្ចេកទេស ពហុវិស័យ នៅក្នុងកិច្ចប្រជុំ ឬ យន្តការ​សម្រប​សម្រួល​នានា​របស់អាជ្ញាធរជាតិ ដូចជា​កិច្ចប្រជុំ​ពេញអង្គ​របស់​អាជ្ញាធរជាតិ កិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស ហើយ​ប្រសិន​បើចាំបាច់ យើង​រៀបចំ​កិច្ចប្រជុំ​សម្រប​សម្រួល អន្តរក្រសួង ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ស្របតាម ស.ជ.ណ របស់​រាជរដ្ឋាភិបាល បានកំណត់ ណែនាំ អោយរៀបចំ​យន្តការ​សម្របសម្រួល ចងក្រងបទ​អន្តរាគមន៍ លំអិត យន្តការ ផែនការ និងអនុវត្ត​សំណុំ​សកម្មភាព នៃការបង្ការ និងការឆ្លើយតប​ទៅនឹងការចម្លង  មេរោគអេដស៍ នៅគ្រប់កម្រិត ទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដើម្បីធានា​អោយមាន ចរន្តជាតិដែល​ប្រកបដោយ​និរន្តរភាព​ឆ្លើយតប​ទៅនឹង​មេរោគអេដស៍ តាមប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ នាយករដ្ឋមន្រ្តី
ឯកឧត្តមទសរដ្ឋមន្រ្តីប្រធាន ក៏បាន រលឹកអំពីជោគជ័យ​ដែលគណៈប្រតិភូ​របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលបាន​ដឹកនាំ​ដោយ​ឯកឧត្តមផ្ទាល់  បានចូលរួម​ធ្វើបទ​បង្ហាញ ជូនដល់​អន្តរជាតិ និង អង្គការ​សហប្រជាតិ នៅទៅ​ក្រុងហ្សឺណែវ ដោយ​ព្រះរាជា​ណាចក្រ​កម្ពុជា យើងជំរាប​ជូនអំពីបទ​ពិសោធន៍​ជោគជ័យ​របស់យើង​គឺ ផ្អែក​លើ​មូលដ្ឋាន​សំខាន់ៗ គឺ៖
•    ការគាំទ្រ និងដឹកនាំគោល​នយោបាយ​ដ៏ខ្ពង់ខ្ពស់ និង មោះមុត ដោយផ្ទាល់ពីសំណាក់ សម្តេចអគ្គមហា​សេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ។
•    មានរចនាសម្ព័ន្ធប្រយុទ្ធនឹង​ជំងឺអេដស៍​ពហុវិស័យ និងសព្វជ្រុងជ្រោយ
•  ភាពជា​ដៃគូ​សព្វ​​ជ្រុងជ្រោយ ជាមួយផ្នែក និង ដៃគូពាក់ព័ន្ធទាំងអស់ អង្គការសហប្រជាជាតិ សហប្រតិបត្តិការទេ្វភាគី អង្គការក្រៅរដ្ឋាភិបាន ដៃគូរអភិវឌ្ឍន៍នានា​និងក្រុម​ប្រជាពលរដ្ឋ​រស់នៅជាមួយ​មេរោគអេដស៍ ។
•    បើទោះធនធាន​របស់ជាតិ​យើង​មានកំរិត ក៏ព្រះរាជា​ណាចក្រកម្ពុជា យើងបាន ចំណាយទុនវិនិយោគ ប្រើប្រាស់ថវិកាជាតិ សំរាប់​កសាង​និរន្តរភាព​នៃ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍ និងការ​ឆ្លើយ​ទៅ​នឹង​ជំងឺអេដស៍ ។