ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការរួមចំណែកនៃវិស័យឯកជនក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍

នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពីការរួមចំណែកនៃ​វិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដោយសហការ​ជាមួយ​អង្គការ Health Policy Plus ក្រោមជំនួយ ឧបត្ថម្ភ​របស់​ទីភ្នាក់ងារអភិវឌ្ឍ​អន្តរជាតិ​របស់សហរដ្ឋ​អាមេរិក USAID។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជា​អធិបតីបើក​អង្គសិក្ខាសាលា ដោយមាន វត្តមានអញ្ចើញចូលរួមរបស់
•    លោកវេជ្ជបណ្ឌិត សុខ ប៊ុណ្ណា ប្រធានការិយាល័យសុខាភិបាលសាធារណៈ និងអប់រំនៃ ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
•    លោក អ៊ឹង ប៉ូលីន តំណាងលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva នាយកអង្គការ យូអិនអេដស៍ប្រចាំកម្ពុជា
•    លោក នាយកប្រចាំប្រទេសនៃអង្គការ  Health Policy Plus នៃ USAID
•    ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍ សង្គមស៊ិវិល
•    លោក លោកស្រី ទីប្រឹក្សា អ្នកជំនាញការជាតិ និងអន្តរជាតិ និង
•    លោក លោកស្រី តំណាងប្រជាជនគន្លឹះ

ឯកឧត្តមទេសរដ្ឋមន្រ្តីបាន​ប្រធានអាជ្ញាធរជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ  និងថ្លែង អំណរគុណ យ៉ាងជ្រាល​ជ្រៅផងដែរ ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពី ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល វិស័យឯកជន តំណាង ប្រជាជនគន្លឹះ ជាពិសេស អង្គការ HP Plus The Palladium PEPFAR/USG ដែលបាន ផ្តល់ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និងបច្ចេកទេស​ក្នុងការរៀបចំ​សិក្ខាសាលា​ដ៏មានសារៈសំខាន់ នេះ។  
         ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកជូនអង្គសិក្ខាសាលាជ្រាបថា កម្ពុជាជាប្រទេស មួយក្នុង ចំណោមប្រទេស៧​នៅលើ​ពិភពលោក ដែលត្រូវបាន​ទទួលស្គាល់ថា បានសម្រេចគោលដៅ ៩០ ៩០ ៩០ ក្នុងឆ្នាំ២០១៧។ យោងតាមការប៉ាន់​ប្រមាណស្ថិតិ (ខែមេសា ឆ្នាំ២០១៩) កម្ពុជាមានអ្នក រស់នៅជាមួយ​មេរោគអេដស៍ ៧៣.៥៥២នាក់ ដែលបច្ចុប្បន្ន៨១% នៃអ្នកទាំងនោះ បានដឹងពី ស្ថានភាព​ជំងឺរបស់ពួកគេ ហើយ៩៩%នៃអ្នកបានដឹងថា​បានឆ្លងមេរោគ អេដស៍បានទទួល ការព្យាបាល​ឱសថប្រឆាំង​មេរោគអេដស៍ និងតាមការប៉ាន់​ប្រមាណ​អ្នកដែលបាន ទទួលការព្យាបាល ចំនួន៧៩% មានកំហាប់មេរោគអេដស៍​នៅក្នុងឈាមតិច។ អ្នករស់នៅជាមួយ មេរោគ​អេដស៍ប្រមាណ ១០.០០០នាក់​មិនត្រូវបាន​តាមរក និងមិនទាន់​បាននាំយកមក​ដាក់ចូលក្នុង ប្រព័ន្ធថែទាំជំងឺអេដស៍ ហើយការកើនឡើង​នៃការឆ្លង​ថ្មីគឺភាគច្រើន​ត្រូវបានរកឃើញ​ក្នុងចំណោម​យុវវ័យ ជាពិសេសក្រុម បុរសរួមភេទ​ជាមួយបុរស និងអ្នកផ្លែងភេទ។
    ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើសុំ អង្គសិក្ខាសាលា​ពិគ្រោះពិភាក្សា ផ្អែកតាមលទ្ធផលនៃ ការសិក្សាស្រាវជ្រាវ គាំទ្រដោយអង្គការ HP+Palladium និងស្នើឱ្យស្វែងរកភាព​ជាដៃគូសាធារណៈ និងឯកជន តាមទម្រង់ផ្សេងៗ ដើម្បីឱ្យមានការចូលរួម​គាំទ្ររបស់ពួកគេ​ក្នុងការថែទាំសុខភាព ដោយ រួមបញ្ចូល​មេរោគអេដស៍ និងជំងឺអេដស៍។ ជាពិសេសផ្នែក​ដែលមាន​សក្តានុពលក្នុង កិច្ចសហប្រតិបត្តិការ អាចមានដូចជា៖
1.    ការបង្កើតយន្តការក្នុងទំនាក់ទំនងរវាងវិស័យឧស្សាហកម្ម និងធុរកិច្ច ឯកជនជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
2.  ការអំពាវនាវឱ្យមានការ​ចូលរួមពីវិស័យ​ឯកជន តាមរយៈគំរូភាពជាដៃគូ​នៅក្នុងការផ្តល់ ឱសថប្រឆាំង​មេរោគអេដស៍​ជាមុន (Pre-Exposure Prophylaxis) ធារារ៉ាបរង និង ម៉ាស៊ីនរាប់ចំនួនមេរោគអេដស៍
3.    ការអំពាវនាវឱ្យវិស័យ​ឯកជនដាក់​បញ្ចូលការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ថា ជា ផ្នែកមួយ​ដែលផ្តោតការ​យកចិត្តទុកដាក់ក្នុង ផែនការ​សាជិវកម្មដែល​មានទំនួលខុស ត្រូវសង្គមសម្រាប់បណ្តាឆ្នាំខាងមុខ។ 
4.    ប្រព័ន្ធតាមដានសកម្មភាពដ៏រឹងមាំមួយ ការប្រើប្រាស់មូលនិធិ ។ល។ អាចត្រូវបានរំលេច បន្ថែមទៀត ហើយដូចជាបង្កើនទំនុកចិត្តលើវិស័យឯកជន ក្នុងការ​ប្រើ​ប្រាស់​​នូវការរួម ចំណែករបស់ពួកគេ។
5.    របាយការណ៍ប្រចាំឆមាស ឬប្រចាំឆ្នាំ អាចត្រូវបានធ្វើការ​ប្តេជ្ញាចិត្តបន្ថែម​ទៀតក្នុងការ ផ្សព្វផ្សាយ​អំពីវឌ្ឍនភាពនៃ គម្រោងកម្មវិធី ដោយរួមទាំង​លំហូរ​មូលនិធិ​ចូល និងចេញ និងផលប៉ះពាល់​​ដែលត្រូវបាន​បង្កើតឡើង។
6.    ឧទាហរណ៍ អាចស្រង់នូវតួនាទីនៃវិស័យឯកជន នៅកម្រិតមូល​និធិសកល និងគំរូផ្សេងៗ ទៀត នៃការចូលរួម​របស់វិស័យ​ឯកជន ជាមួយមូលនិធិសាកល។



ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងពិធីបើកសិក្ខាសាលា​ថ្នាក់ជាតិស្តីពីការ​រួមចំណែក​នៃវិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ 0.41 MB