ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុញ្ញាតិអោយលោក ជួប សុខចំរើននាយកប្រតិបត្តិអង្គការខាណា (KHANA) ជួបពិភាក្សាការងារ

នាព្រឹកថ្ងៃសុក្រ ៤ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី      អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បានអនុញ្ញាតិ អោយលោកជួប សុខចំរើន  នាយកប្រតិបត្តិ​អង្គការខាណា (KHANA) ចូល​ជួប​ពិភាក្សា​ការងារ។
ក្នុងនាមឯកឧត្តម​ទេសរដ្ឋមន្រ្តី ជាប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ និងជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សាកល​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ របេង និងគ្រុនចាញ់ នៃ​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច លោកនាយក​ប្រតិបត្តិ អង្គការ​ខាណា បានស្នើសុំ ឯកឧត្តម​ទេសរដ្ឋមន្រ្តី មេត្តាជួយ​ផ្តល់ដំបូន្មាន ជ្រោមជ្រែង អង្គការ​សង្គម​ស៊ីវិល ដើម្បីអាច​លើកកំពស់​ការចូលរួម​ចំណែក​ក្នុងការ​ប្រយុទ្​ធប្រឆាំងនឹង​ជំងឺរបេង-អេដស៍។
លើសពីនេះទៀត លោកនាយក​ប្រតិបត្តិ​អង្គការ​ខាណា ក៏បាន​ស្នើសុំ ឯកឧត្តម​ទេសរដ្ឋមន្រ្តី មេត្តាជួយ​ផ្តល់​បទពិសោធន៍ និងឱវាទល្អៗ​ដល់​អង្គការ​សង្គម​ស៊ីវិល សំរាប់​កិច្ចសហ​ប្រតិបត្តិការ​អន្តរវិស័យ និងកិច្ចសម្រប​សម្រួល​ពហុវិស័យ ប្រយុទ្ធនឹង​ជំងឺរបេង​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ ដែលនឹងអាច​ជួយអោយ​អង្គការ​សង្គម​ស៊ីវិល មានលទ្ធភាព អាចចូលរួម​ចំណែក​កាន់តែ​ខ្លាំងក្លា និងមាន​ប្រសិទ្ធភាព​ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល និងស្ថាប័ន​ពហុវិស័យ​ពាក់ព័ន្ធ ក្នុងកិច្ច​ខិតខំ​ប្រយុទ្ធនឹង​ជំងឺរបេង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។  
ឯកឧត្តមទេសរដ្ឋមន្រ្តី បានឆ្លយតប ដោយទទួលយក​សំនូមពរ​របស់លោក នាយក​ប្រតិបត្តិ​អង្គការ ទៅពិចារណា និងសន្យា​ចូលរួម​តាមលទ្ធភាព​ក្នុងនាម​ជាប្រធាន​ស្ថាប័ន អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និង ក៏ដូចជា​ក្នុងនាម​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃមូលនិធិ​សាកល​ទីក្រុង​ហ្សឺណែវ ប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និងគ្រុនចាញ់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់​អនុសាសន៍​បឋម អោយប្រមូល និងប្រើប្រាស់​ទិន្នន័យ​ទូលំទូលាយ បទពិសោធន៍ល្អៗ​របស់យើង អោយបាន​អស់​លទ្ធភាព និងសូម​ដកស្រង់​ពិសោធន៍ ពីប្រទេស​ដែល​មាន​បញ្ហា ឬ ស្ថានភាព ជំងឺរបេង-អេដស៍ និង ឬ មានបន្ទុក​ជំងឺរបេង​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ប្រហាក់​ប្រហែល​នឹង​កម្ពុជា​យើង។