ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

សិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:៣០ព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សហការជាមួយ​រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលា​ស្តីពីការអនុវត្តសេចក្តីជូន​ដំណឹងលេខ២១៣សជណ.សស ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ដោយមានការ​គាំទ្រពីអង្គការ HP+។ សិក្ខាសាលានេះ​មានការចូលរួម​ពីឯកឧត្តមយឹម សុខុម​ប្រធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលនៃ​គណៈអភិបាល​ខេត្តកំពង់ស្ពឺ រួមជាមួយ​ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា​ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាននា​យកដ្ឋានអាជ្ញាធរ នាយករដ្ឋបាលខេត្ត នាយកមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ ប្រធាន អនុប្រធាន​មន្ទីរសុខាភិបាល សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារជាតិ អភិបាល អភិបាលរង​ស្រុកជុំវិញ​ខេត្តកំពង់ស្ពឺ ព្រមទាំងតំណាង​អង្គការUNAIDS HP+ និងHACCសរុបជាង៥៤នាក់។

ជាកិច្ចស្វាគមន៍ ឯកឧត្តម វ៉ី សំណាង áž”ានសម្តែងនូវ​សេចក្តីសោមនស្ស​ចំពោះការ​រៀបចំសិក្ខាសាលា និងជម្រាប​ជូនអង្គពិធី​អំពីកិច្ចខិតខំ​របស់រដ្ឋបាល​ខេត្តក្នុងការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ឆ្លើយតបនឹង​មេរោគអេដស៍ កម្មវិធីការពារ និងការបញ្រ្ជាប​ការយល់ដឹង​ឱ្យបានយល់ច្បាស់ និងការអនុវត្ត​ឆ្លើយតបនឹង     មេរោគអេដស៍។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា​បើកសិក្ខាសាលា ដោយបញ្ជាក់ជូន​អំពីសារៈសំខាន់​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ ក្នុងនោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានសង្កត់ធ្ងន់ថា ក្រោយពីយើង​រៀបចំសិក្ខា​សាលា​នៅសាលា​ខេត្តកំពង់ស្ពឺរួច ថ្នាក់ដឹកនាំ​អាជ្ញាធរអាចនឹង​ដឹកនាំឱ្យ​មានការ​រៀបចំសិក្ខា​សាលានៅ​ខេត្តដទៃទៀត​ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា សេចក្តីជូនដំណឹងលេខ ២១៣សជណ.សស គឺជាគោលនយោបាយ​របស់រាជរដ្ឋាភិបាល និងគិតចេញដោយ​រាជរដ្ឋាភិបាល។ អាជ្ញាធរមានតួនាទីតាមដាន ពិនិត្យមើល និងជំរុញឱ្យក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ​ធ្វើការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ បច្ចុប្បន្ននេះ កញ្ចប់ថវិកា​ឆ្លើយតបនឹង​ជំងឺអេដស៍​កាន់តែរួម​តូចទៅៗ។ ប៉ុន្តែ រាជរដ្ឋាភិបាល​បានបោះទុន​ចំនួន១១លានដុល្លារអាម៉េរិក​ដើម្បីទិញថ្នាំ​សម្រាប់រយ:ពេល​៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣។ យើងក៏បានដាក់​បញ្ចូលអ្នក​ជំងឺអេដស៍​ឱ្យទទួលបាន​បណ្ណក្រីក្រ ដើម្បីទទួលបាន​ប្រាក់ឧបត្ថម្ភ​ផងដែរ។  

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា សិក្ខាសាលារបស់យើង​ធ្វើឡើងត្រូវចំពេល គឺក្នុងដំណាក់កាល​នៃការផ្ទេរការងារ​មកថ្នាក់ក្រោមជាតិ ដែលអំណាច​គ្រប់គ្រងស្ថិត​នៅរដ្ឋបាលខេត្ត។ ការងារដែល​យើងកំពុង​តែធ្វើនៅ​ពេលនេះត្រូវការ​ពេលវេលា​យូរបន្តទៅទៀត។ កាលពីមុន កម្មវិធីជំងឺអេដស៍​ជាកម្មវិធី​ដោយឡែក។ ប៉ុន្តែឥឡូវនេះ យើងផ្ទេរ​មកក្នុង​កម្មវិធីជាតិ។ ដូច្នេះ យើងត្រូវចាប់ផ្ដើម​ធ្វើឱ្យមាន​សកម្មភាព​ការងារអេដស៍​ថ្នាក់ខេត្ត ស្រុក ឃុំឱ្យបាន​សកម្មឡើង។ ដោយក្នុងនោះ យើងត្រូវ​រៀបចំ​ឱ្យមាន ៖ ១) ការប្រព្រឹត្ត​ទៅរបស់​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្ត ស្រុក ឃុំ ២) សកម្មភាព​អនុវត្តការងារ និង ៣) សំណើ​សុំថវិកា។ ជាមួយ​គ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានបញ្ជាក់ជូន​អង្គពិធីថា ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខ្លះមិនចាំបាច់​មានថវិកាទេ។ ក្នុងនោះដូចជា ៖ នៅពេល​ប្រជុំជាច្រើន​នៅថ្នាក់ក្រោមជាតិ យើងអាច​លើកការងារអេដស៍ ឬក្នុងពេលថ្នាក់​ដឹកនាំខេត្ត ឬមន្ទីរជំនាញ​ចុះធ្វើការងារ​ជាមួយសិស្សានុសិស្ស យុវជន កម្មករ នារីបម្រើ​សេវាកម្សាន្តសប្បាយ នៅតាម​សាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ជាដើមនោះ អាចដាក់​បញ្ចូល​ការងារ​ប្រយុទ្ធនឹង​មេរោគអេដស៍​ផងដែរ។

បន្ទាប់មក ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ និងឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរ បានជម្រាបជូន​អំពីវត្ថុបំណង​នៃសិក្ខាសាលា និងធ្វើបទបង្ហាញ ដោយ​ជម្រាបជូនអំពី ៖ ១) ស្ថានភាព​ហិរញ្ញប្បទាន​ដែលមានការ​ប្រែប្រួល​ពីឆ្នាំ២០១៥មក  ២) ស្ថានភាព​រាលដាល​មេរោគអេដស៍ ៣) ការរក្សាចីរភាព​ក្នុងការ​ឆ្លើយតប និង៤) ស្ថានភាព​ជាក់ស្តែង​នៃជំងឺអេដស៍​នៅខេត្តកំពង់ស្ពឺ។ ក្នុងនោះ ថវិកាឆ្លើយតបនឹង​ជំងឺអេដស៍​បានថយចុះ​ពីប្រមាណ​៦០លានដុលា្លរ​ក្នុងមួយឆ្នាំ មកនៅ​ត្រឹមជាង​៣០លានដុល្លារ ក្នុងរយៈពេល​មួយឆ្នាំ។ ឯការវិនិយោគ​របស់រាជរដ្ឋាភិបាល​បានកើនឡើង​ពីប្រមាណ​៤លានដុល្លារ​ពីឆ្នាំ២០១៥ ដល់២០១៧ រហូត​ដល់ប្រមាណ​២០លានដុល្លារ ពីឆ្នាំ២០២១ ដល់២០២៣។ ដោយឡែក ទិន្នន័យជំងឺអេដស៍​នៅក្នុងខេត្ត​កំពង់ស្ពឺគឺ ៖ ចំនួនអ្នក​ជំងឺសរុប២៤០១នាក់ ចំនួនអ្នក​មិនមក​ទទួលសេវា៤៩៩នាក់ ចំនួន​ករណី​ឆ្លងថ្មី៤៩នាក់ និងចំនួន​ករណី​ស្លាប់៨១នាក់។ បន្តមក លោកទូច រស្មី ស្មៀនឃុំ​ព្រឹកអំបិល ស្រុកស្អាង​ខេត្តកណ្តាល​បានធ្វើបទបង្ហាញ​ជូនអង្គសិក្ខា​សាលា​អំពីការ​បញ្ចូល​ការងារអេដស៍​ក្នុងកម្មវិធី​វិនិយោគឃុំ ដោយយក​ថវិកា​ពីគម្រោង​សេវាសង្គម​ដើម្បីធ្វើ​ការងារអេដស៍។

មានប្រសាសន៍នៅមុនពិធីបិទសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តី​បានជម្រាបជូន​អង្គពិធីថា អង្គការUNAIDS បានដាក់ចេញ​នូវគោលដៅ៩០-៩០-៩០ ឱ្យប្រទេស​នានា​ធ្វើឱ្យ​សម្រេច​នៅឆ្នាំ២០២០។ ប៉ុន្តែ កម្ពុជាយើង​បានធ្វើឱ្យ​សម្រេច​តាំងពីឆ្នាំ២០១៧​មកម៉្លេះ។ ឥឡូវនេះ យើងនិយាយ​ពីការឈាន​ទៅសម្រេច​គោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥។ ជោគជ័យនេះ​បានមក​ដោយសារ យើងខិតខំ​ធ្វើរួមគ្នា និងដោយមាន​សសរស្តម្ភ៣គឺ ៖ ១) ភាពជា​អ្នកដឹកនាំ របស់​សម្តេចនាយក​រដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ដែលបានដឹកនាំ​ធ្វើការងារ​អេដស៍យ៉ាងសកម្ម មានអាជ្ញាធរអេដស៍ និងឥឡូវខេត្ត​ជាអ្នកដឹកនាំ ២) មានការ​ចូលរួមពី អង្គការ​អន្តរជាតិ និងសង្គម​ស៊ីវិល និង៣) យើងហ៊ាន​បោះទុន​ដើម្បីឱ្យ​សម្រេច។ ដូច្នេះ រដ្ឋបាលខេត្ត​ត្រូវបន្តការងារ ៖ ១) រៀបចំឱ្យមាន​គណៈកម្មាធិការ​អេដស៍ខេត្ត ស្រុក ឃុំ និងធ្វើឱ្យ​មាន​សកម្មភាព ២)រៀបចំការ​ប្រជុំ និងរៀបចំ​បណ្តាញគាំទ្រ ៣) ស្វែងរក​អ្នកផ្ទុក​មេរោគប្រមាណ​៥០០នាក់​ដែលមិនមក​ទទួល​សេវា​ឱ្យចូល​ក្នុងប្រព័ន្ធ​សុខាភិបាល និង៤) ទប់ស្កាត់​ការ​ឆ្លងថ្មីពី​ចំនួន៤៩នាក់​ឱ្យមកនៅ១៩នាក់ក្នុង មួយឆ្នាំ និងអ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​ពីចំនួន៨១មក​នៅ៦២នាក់​ក្នុងមួយឆ្នាំ។ បន្តមក ឯកឧត្តម​អភិបាលខេត្ត​បានឡើងធ្វើការ​ប្តេជ្ញាចិត្តធ្វើឱ្យ សម្រេចបាន​នូវបង្គោលចរ​ថ្នាក់ជាតិ​ក្នុងការប្រយុទ្ធនឹង​មេរោគអេដស៍ ដែលដាច់ចេញ​ដោយអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងពង្រីក​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់ប្រជាពលរដ្ឋ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺចេញ​លិខិត​ណែនាំរដ្ឋបាល ក្រុងស្រុកឱ្យដាក់​បញ្ចូល​ការងារអេដស៍​ក្នុងផែនការ​អភិវឌ្ឍន៍​ក្រុងស្រុក យកចិត្ត​ទុកដាក់​លើក្រុម​ប្រឈម ជាពិសេស​ក្រុមបុរស​រួមភេទជាមួយបុរស និងពង្រឹង​សមត្ថភាព​មន្ត្រីសុខាភិបាល​ជួយដល់ការងារ​ឆ្លើយតបនឹង​ជំងឺអេដស៍។