ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តើប្រទេសកម្ពុជាដឹងថាមានអ្នកផ្ទុកមេរោគអេដស៏ និង អ្នកជំងឺអេដស៏ដំបូងនៅពេលណា?

មេ​រោគ​អេដស៏ៈ​ ប្រ​ទេស​កម្ពុជា​បាន​ដឹង​ថា​មាន​អ្នក​ផ្ទុក​មេ​រោគ​អេដស៏ ​ដំបូង​បំផុត​នៅ​ក្នុង​ខែ​មិថុនា ​ឆ្នាំ​១៩៩១ ​ពី​ក្នុង​ចំណោម​អ្នក​ដែល​ស្មគ្រ​ចិត្ត​មក​ផ្តល់​ឈាម​នៅ​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​។​
 
ជំងឺ​អេដស៏ៈ​ ដោយ​ឡែក ​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​១៩៩៣ ​មាន​អ្នក​ជំងឺ​អេដស៏​ដំបូង​បំផុត ​បាន​ចូល​មក​ស្វែង​រក​សេវា​ថែ​ទាំ ​និង ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ រាជ​ធានី​ភ្នំពេញ​។
 
សនិ​ដ្ឋានៈ​ អា​ស្រ័យ​ហេតុ​នេះ ​មេ​រោគ​អេដស៏​បាន​ឆ្លង​មក​ប្រ​ទេស​កម្ពុជា​នៅ​ក្នុង​កំលុង​ឆ្នាំ ​១៩៨៧ ​ក្នុង​ពេល​ដែល​ប្រ​ទេស​កម្ពុជា ​មាន​គោល​នយោ​បាយ​ទី​ផ្សារ​សេរី ​ជា​មួយ​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​ថៃ ​តាម​រយៈ​ការ​បើក​ច្រក​ព្រំ​ដែន​ជា​ផ្លូវ​ការ​ក្នុង​ការ​ ដោះ​ដូរ​ពាណិ​ជ្ជ​កម្ម​ នៅ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​មាន​អត្រា​មេ​រោគ​អេដស៏​ខ្ពស់​នៅ​ក្នុង​តំបន់​។​