ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តើ​ថ្នាំ​បង្កា​រថ្មី​អាច​ការ​ពារ​មេរោគ​អេដស៍​បាន​ដែ​ឬ​ទេ?​ អ្នក​ជំនាញ​បាន​និយាយ​ថា​ ថ្នាំ​បង្ការ​ការ​ពារ​ការ​ចម្លង​ មេ​រោគ​អេដស៍​ទាំង​ស្រុង​ និង​អាច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធំ​ធេង

  • សត្វ​ស្វា​ត្រូវ​បាន​គេ​ផ្តល់​ថ្នាំ​បង្ការ​ បន្ទាប់​មក​បញ្ចូល​ចំនួន​៦​ដង​(ដូស) ​មេរោគ​វីរុស​ដែល​បណ្តាល​អោយ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​ ដែល​មាន​សណ្តាន​ដូច​មេរោគ​អេដស៍​ ហើយ​បង្ករ​ជំងឺ​លើ​សត្វ​ស្វា​។
  • ថ្នាំ​បង្ការ​បាន​ផ្តល់​ការ​ការ​ពារ​ទល់​នឹង​ការ​ចម្លង​ក្នុងចំ​ណោម​សត្វ​ស្វា ​ពិសោ​ធន៍​ពាក់​កណ្តាល​។
  • លទ្ធ​ផល​វិជ្ជ​មាន ​បាន​នាំ​អោយ​ក្រុម​ហ៊ុន​ឱសថ​ ចាប់​ផ្តើម​សាក​ល្បង​ ពិសោ​ធន៍​លើ​មនុស្ស​។
  • អ្នក​ជំនាញ​និយាយ​ថា​ថ្នាំ​បង្ការ​មាន​សមត្ថ​ភាព​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​ធំ​ធេង​ដល់​សុខ​ភាព​សាធា​រណៈ​។
 
ដោយ​ Madlen​ Davies សំរាប់​សារ​ព័ត៌​មាន​ Mailonline
ចេញ​ផ្សាយ ​ម៉ោង ​៩ ​និង​៤៥ ​នាទី ​ម៉ោង​សកល ​ថ្ងៃទី​៣ ខែ​ កក្កដា ​ឆ្នាំ​២០១៥
ត្រូវ​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព​នៅ ​ម៉ោង ​១៤ ​និង​ ៩​នាទី ​ម៉ោង​សកល​ ថ្ងៃ​ដដែល
 
ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​ថ្នាំ​បង្ការ​ពិសោ​ធន៍​មួយ​ការ​ពារ​បាន​ទាំង​ស្រុង​ការ​ចម្លង​មេ​រោគ​អេដស៍ ​ក្នុង​ចំណោម​សត្វ​ស្វា​ពាក់​កណ្តាល​ដែល​ត្រូវ​បាន​ផ្តល់​ថ្នាំ​បង្កា​រ។ សត្វ​ស្វា​ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​ រួច​ចាក់​បញ្ចូល​នូវ​បរិ​មាណ​ច្រើន​នៃ​មេ​រោគ​ដែល​ដូច​ទៅ​នឹង​មេ​រោគ​អេដស៍​នៅ​លើ​មនុស្ស​។ លទ្ធ​ផល​​ទទួល​បាន​គឺ​វិជ្ជ​មាន ​នាំ​អោយ​ក្រុម​ហ៊ុន​ឱសថ​ Johnson & Johnson​ សាក​ល្បង​លើ​មនុស្ស​។ ការ​សាក​ល្បងជាអន្តរ​ជាតិ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៤០០​នាក់ ​នៅ​សហ​រដ្ឋ​អា​មេ​រិក ​អាហ្រិក​ខាង​លិច ​អាហ្រិក​កណ្តាល ​និង​នៅ​ប្រទេស​ថៃ ​។
 
 
 
វេជ្ជ​បណ្ឌិត​ Dan ​Barouch ជា​អ្នក​ស្រាវ​ជ្រាវ​ថ្នាំ​បង្ការ​នៅ​មជ្ឈ​មណ្ឌល​វេជ្ជ​សាស្រ្ត ​Beth​ Istrael​ Deaconess និង​មជ្ឈ​មណ្ឌល ​Ragon នៃ ​Massachusetts General Hospital MIT and Harvardបាន​និយាយ​ថា​ វា​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​ពិសោ​ធន៍​ក្នុង​ឆ្នាំ​ ២០០៧ ដែល​បរា​ជ័យ​របស់​ Merck និង​ជា​ការ​ពិសោ​ធន៍​មួយ​នៃ​ការ​អភិ​វឌ្ឍ​គ្លី​និក​នៃ​ថ្នាំ​បង្ការ​មេ​រោគ​អេដស៍​ឧប​ត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ឱសថ​ដ៏​ធំ​មួយ​។
មនុស្ស​ប្រមាណ ​៣៥លា​ន​នាក់ ​ត្រូវ​បាន​ចម្លង​មេ​រោគ​អេដស៍​ដែល​ជា​មេ​រោគ​បង្ករ​អោយ​មាន​ជំងឺ​អេដស៍​។ បន្ទាប់​ពី​បាន​ផ្តើម​ចម្ល​ងរាល​ដាល​កាល​ពី​ ៣០​ឆ្នាំ ​កន្លង​ទៅ ​ជំងឺ​អេដស៍​បាន​ស្លាប់​មនុស្ស​ ៤០​ លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​។ បើ​ទោះ​ជា​មាន​ការ​រីក​ចំរើន​ក្នុង​ការ​ព្យា​បាល​​ អ្នក​ជំនាញ​ជឿ​ថា​ថាំ្ន​បង្ការ​ណា​មួយ​គឺ​ជា​ក្ដី​សង្ឃឹម​ដ៏​ប្រសើរ​បំផុត​ដើម្បី​លុប​បំបាត់​ជំងឺ​អេដស៍​។ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​វេជ្ជ​បណ្ឌិត​ Barouch ​និង​ សហ​ការី ​នៅ​ក្រុម​ហ៊ុន ​Johnson & Johnson ​និង​ទី​កន្លែង​ផ្សេង​ទៀត​បាន​សាក​ល្បង​ថ្នាំ​បង្ការ​មួយ​ជា​ពីរ​ដំណាក់​កាល​ដោយ​ប្រើ​វីរុស​ផ្តា​សាយ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ធ្វើ​អោយ​ខ្សោយ​ ដើម្បី​បញ្ចូល​ហ្សែន​នៃ​មេ​រោគ​អេដស៍​ទៅ​ក្នុង​ សារ​ពាង្គ​កាយ​ដើម្បី​បង្ហាត់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​។ ដំណាក់​កាល​ទី​២ ​គឺ​ចាក់​បញ្ចូល​ខ្លួន​មនុស្ស​នូវ​ប្រូ​តេ​អ៊ីន​ភ្នាស​ដែល​ត្រូវ​បាន​បន្សុត​របស់​មេ​រោគ​អេដស៍​​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​រំញោច​អោយ​មាន​ប្រតិ​កម្ម​តប​ដោយ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​។ ​វេជ្ជ​បណ្ឌិត​ Paul Stoffels ​មន្រ្តី​ប្រធាន​ផ្នែក​វិទ្យា​សាស្រ្ត ​និង​ ប្រធាន​ផ្នែក​ផលិត​ឱសថ​ពិភព​លោក​របស់​ក្រុម​ហ៊ុន ​Johnson & Johnson ​បាន​ប្រាប់​សារ​ព័ត៌​មាន​រ៉យ​ទ័រ​ថា​ក្រុម​ហ៊ុន​កំពុង​ប្រើ​ប្រាស់​នូវ​យុទ្ធ​សាស្រ្ត ​បង្ហាត់​ និង​រំញោច​ ដើម្បី​បង្កើត​ថ្នាំ​បង្ការ​ជំងឺ​អេបូ​ឡា​របស់​ខ្លួន​ដែល​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​សាក​ល្បង​លើ​មនុស្ស​។ ​វេជ្ជ​បណ្ឌិត ​Stoffels ​បាន​និយាយ​អោយ​ដឹង​ថា ​ការ​សាក​ល្បង​ថ្នាំ​បង្ការ​មេរោគ​អេដស៍​ជា​មួយ​សត្វ​ស្វា ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិសោ​ធន៍​អំពី​កំរិត​ នៃ​ថ្នាំ​បង្ការ​នេះ​ ដោយ​អោយ​សត្វ​ឆ្លង​នូវ​បរិ​មាណ​ដ៏​ច្រើន​នៃ​រីរុស​ដែល ​មាន​សមត្ថ​ភាព​បង្ក​រោគ​ខ្លាំង​ក្លា ​ដែល​វាយ​ប្រហារ​ថនិក​សត្វ​មិន​មែន​មនុស្ស ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេ​រោគ​ធ្វើ​អោយ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​សត្វ​ចុះ​ខ្សោយ​ ជា​ខ្សែ​ស្រឡាយ​ជា​មួយ​មេ​រោគ​អេដស៍​។
 
 
 
មេ​រោគ​វីរុស​មាន​កម្លាំង​ខ្លាំង​គ្រប់​គ្រាន់​អាច​ចម្លង​ទៅ​សត្វ​ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​បាន​១០០​ភាគ​រយ​ បន្ទាប់​ពី​ពួក​វា​ត្រូវ​បញ្ចូល​មេ​រោគ​៦ដ​ង ។ ​បើ​ទោះ​ជា​បាន​ត្រូវ​បាន​បញ្ចូល​មេ​រោគ​ដូច្នោះ​ក្តី​ ចំនួន​សត្វ​ស្វា​ពាក់​កណ្តាល​ត្រូវ​បាន​ការ​ពារ​ទាំង​ស្រុង​។​ វេជ្ជ​បណ្ឌិត ​Stoffels ​បាន​និយាយ​ថា ​អត្រា​ឆ្លង​ដែល​បាន​ដាក់​អោយ​ឆ្លង​សត្វ​ស្វា​គឺ​មាន​កំរិត​១០០​ដង​ខ្លាំង​ជាង​ ការ​ចម្លង​ជា​ទូ​ទៅ​លើ​មនុស្ស​។ ​វេជ្ជ​បណ្ឌិត ​Stoffels​ បាន​និយាយ​ទៀត​ថា ​បើ​ទោះ​ជា​វា​ការ​ពារ​មនុស្ស​ដែល​បាន​ទទួល​ថ្នាំ​បង្ការ​តែ​​ពាក់​កណ្តាល​ចំនួន​ពាក់​កណ្តាល​ក្តី ​ក្រុម​ហ៊ុន ​Johnson & Johnson ​សង្ឃឹម​ថា​ថ្នាំ​បង្ការ​នឹង​បង្ហាញ​ប្រសិទ្ធ​ភាព​កា​ន់តែ​ខ្លាំង​នៅ​លើ​មនុស្ស​ ហើយ​វា​នៅ​តែ​មាន​ផល​ប៉ះ​ពាល់​ធំ​ធេង​ដល់​សុខ​ភាព​សាធារ​ណៈ​។ ប្រសិន​បើ​អ្វី​ដំណើរ​ការ​នៃ​ការ​សាក​ពិសោ​ធន៍​កំណាក់​កាល​ដំបូង​ប្រព្រឹត្ត​ទៅ​បាន​ល្អ​គាត់​រំពឹង​ថា ​ការ​សិក្សា​ស្រាវ​ជ្រាវ​វគ្គ​២b​​ មាន​ទំហំ​ធំ​ជាង​ ហើយ​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ពី១​៨ទៅ​២៤​ខែ​បន្ទាប់​។ ការ​សិក្សា​ស្រាវ​ជ្រាវ​វគ្គ​២b​ពិសោធ​មើល​ប្រសិទ្ធ​ភាព​ថ្នាំ​ដែល​បាន​កំរិត​ប្រើ​ប្រាស់​។ ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ទស្សនា​វដ្តី​វិទ្យា​សាស្ត្រ​អេ​ឡិក​ត្រូ​និក​។

អត្ថបទនិងរូបភាពនេះ ដកស្រង់ទាំងស្រុងចេញពីអាស័យដ្ឋានៈ http://www.dailymail.co.uk/health/article-3148249/Hope-HIV-sufferers-New-vaccine-completely-protects-against-virus-enormous-impact-say-experts.html