ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី៦

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នំា​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៣ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី៦ (២០២៤-២០២៨)។ ក្នុង​សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល តំណាង​ប្រជាជន​គន្លឹះ​សំ​ខាន់ៗ និង​អ្នក​ផ្ទុកមេរោគ​អេដស៍។ ក្នុង​ឱកាស​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី Patricia Ongpin នាយិកា​រប្រ​ចាំ​ប្រទេស​កម្ពុជា (UNAIDS) សម្រាប់​ការ​គាំទ្រ​បច្ចេកទេស​ដល់​ការ​លើក​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា ការរៀបចំ​ទិសដៅ​យុទ្ធសាស្ត្រ ការ​តស៊ូ​មតិ ការសម្រប​សម្រួល​សម្រាប់​ជំរុញ និង​តភ្ជាប់​ភាពជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​ដើម្បី​ផ្តល់​សេវា​សង្គ្រោះ​ជីវិត​ពី​ការ​យាយី​នៃ​ជំងឺអេដស៍​ក្នុង​ទសវត្សរ៍​កន្លងមក។ សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) រួម​ទាំង​គម្រោង LHSS ដែល​បាន​នឹង​កំពុង​ពង្រឹង​ប្រព័ន្ធ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ឱ្យ​កាន់តែ​មានប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​និរន្តរភាព។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ជូន ឯកឧត្តម លោកជំទាវ  លោក លោកស្រី ឱ្យ​ចូលរួម​ទាំងអស់គ្នា​ពិនិត្យមើល​លើ​ចំណុច​សំខាន់​បី ៖
១) ពិនិត្យ​ឡើងវិញ(Review) នូវ​សមិទ្ធិ​ផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា។
២) ថ្លឹងថ្លែង​ឡើងវិញ(Rebalance) អំពី​បញ្ហា​ប្រឈម ឬហានិភ័យ និង​ឱកាស។
៣) កំណត់​ការ​ឆ្លើយតប​ឡើងវិញ (Recalibrate) ដោយ​ពិនិត្យមើល​យុទ្ធ​សាស្រ្ត​ដើម្បី ពន្លឿន​ការ​ឆ្លើយតប និង​ឱ្យ​សម្រេច​គោលដៅ​បាន​ឆាប់រហ័ស ដោយ​កំណត់​ឡើងវិញ​នូវ​សកម្មភាព អាទិ​ភាព​ថ្មីៗដែល​យើង​នឹង​ត្រូវ​ធ្វើ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ។