ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​មករា ឆ្នាំ២០២៤

នៅ​ព្រឹក​ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៩ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​មករា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ជំនួយការ និង​អនុប្រធាន​នាយកដ្ឋាន នៅ​បន្ទប់​ប្រជុំ ខ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន ៖
១) ស្តាប់​របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​ប្រចាំខែ​ធ្នូ ឆ្នាំ២០២៣ និង​ទិសដៅ​ការងារ ខែមករា ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត
២) ស្តាប់​របាយការណ៍​ស្តី​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​យូ​អិន​អេដស៍ (UNAIDS PCB) ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា
៣) កិច្ចពិភាក្សា ៖ ក) ការ​ត្រៀម​ធ្វើ​វិបស្សនា ខ) ភារកិច្ច​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ គ) កិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស និង​ឃ) ផ្សេងៗ
៤) ប្រសាសន៍​ដឹកនាំ និង​បូកសរុប​ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។