ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង​អភិវឌ្ឍន៍​ជនបទ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវ​នឹង​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យមើល​តួនាទី​ភារកិច្ច​របស់ក្រ​សួង​អភិវឌ្ឍន៍​ជនបទ ក្នុង​ការអនុវត្ត​គោលនយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨។

កិច្ចប្រជុំ​បាន​ដំណើរការ​ទៅតាម​របៀបវារៈ ៖
១) ប្រសាសន៍​ស្វាគមន៍​និង​បើក​កិច្ចប្រជុំ​ដោយ​ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី
២) ចំណាប់​អារម្មណ៍​របស់​លោកជំទាវ ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង​អភិវឌ្ឍន៍​ជនបទ
៤) បទ​បង្ហាញ​ស្តី​ពី​ថាមវន្ត​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដោយ​ឯកឧត្តម
ទា ផលា អនុប្រធាន​អាជ្ញាធរ
៥) កិច្ចពិភាក្សា​ផ្តល់​ធាតុ​ចូល
៦) ប្រសាសន៍​ដឹកនាំ​និង​បូកសរុប​បិទ​កិច្ចប្រជុំ​ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី។