ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ២០២៣-២០២៨ នៅ​ក្រសួងព័ត៌មាន​

នៅ​ព្រឹក​ថ្ងៃអង្គារ ៦រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវ​នឹង​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅ​សាល​ប្រជុំ​ចតុម្មុខ​មង្គល​នៃ​ក្រសួងព័ត៌មាន ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យមើល​តួនាទី​ភារកិច្ច​របស់ក្រ​សួង​ព័ត៌មាន ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​ជាតិ។

កិច្ចប្រជុំ​បាន​ដំណើរការ​ទៅតាម​របៀបវារៈ ៖
១) ប្រសាសន៍​ស្វាគមន៍ និង​ចំណាប់​អារម្មណ៍​របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន
២) ប្រសាសន៍​សំណេះសំណាល​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
៣) ការណែនាំ និង​សំណួរចម្លើយ
៤) ប្រសាសន៍​បូកសរុប និង​បិទ​អង្គប្រជុំ។