ជីវប្រវត្តិ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស |
|
ឯកឧត្តម អៀង មូលី បច្ចុប្បន្នមានតួនាទីជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតមកក្នុងអាណត្តិរាជរដ្ឋាភិបាលទី៥ និងទី៦ ។ លោកទេសរដ្ឋមន្រ្តី អៀង មូលី ធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើនដូចជា ៖ | |
|
|
|
|
នៅខែ មេសា ឆ្នាំ២០១៨ ឯ.ឧ ទេសរដ្ឋមន្ត្រីត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលនៅទីក្រុងហ្សឺណែវ នាប្រទេសស្វីស។ នៅខែ វិច្ឆិកា ឆ្នាំ២០១៨ ឯ.ឧ អៀង មូលី បានត្រូវតំណាងរដ្ឋាភិបាលមកពី ២៣ប្រទេសនៃតំបន់អាសុី-ប៉ាសុីហ្វិច ជ្រើសតាំងជាប្រធានក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលខាងជម្ងឺអេដស៍សម្រាប់អាណត្តិ ២០១៨-២០១៩។ | |
លោកទេសរដ្ឋមន្រ្តី អៀង មូលី មានសញ្ញាប័ត្រពីមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានទៅសិក្សានៅវិទ្យាស្ថានជាតិបចេ្ចកទេសសេដ្ឋកិច្ច និង គណនេយ្យ នៃមន្ទីរអភិរក្សជាតិខាងមុខរបរ ( INTEC - CNAM ) នៃទីក្រុងប៉ារីស ( ១៩៧៤ - ១៩៧៦ ) ។ | |
បន្ទាប់ពីខ្មែរក្រហមដណ្តើមអំណាចបាននៅទីក្រុងភ្នំពេញ លោកទេសរដ្ឋមន្រ្តីបានចូលធ្វើសកម្មភាពនយោបាយ ។ នៅឆ្នាំ ១៩៨២ លោកបានចាកចេញពីប្រទេសបារាំងទៅចូលរួមជាមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ( រ.ជ.រ.ប.ខ ) នៅទល់ដែនខ្មែរ-ថៃ ។ | |
នៅឆ្នាំ១៩៩៧ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសខាងអក្សរសាស្រ្តមនុស្សជាតិ (Doctor of Humane Letters, Honoris causa) ពីសាកលវិទ្យាល័យអាមស្រ្តង (Armstrong University) នៃរដ្ឋកាលីហ្វ័រនីយ៉ា សហរដ្ឋអាមេរិក ។ លោកបានចូលរួមកម្មវិធីសំរាប់ថ្នាក់ អ្នកដឹកនាំ ក្រោមប្រធានបទ « អ្នកដឹកនាំនៅទសវត្សរ៏ទី២១ » នៅឆ្នាំ ២០០១ និងក្រោមប្រធានបទ « ការគ្រប់គ្រងជាយុទ្ធសាស្រ្តនៃភ្នាក់ងារនិយ័តករ » នៅឆ្នាំ ២០០៣ នៅសាលា ចន អេហ្វ កិណ្ណឺឌី នៃសាកលវិទ្យាល័យហាវើដ ( John. F. Kennedy School of Government of the Harvard University ) នៃសហរដ្ឋអាមេរិក ។ លោកទេសរដ្ឋមន្រ្តីធ្លាប់សរសេរអត្ថបទជាភាសាខ្មែរ និង ភាសាអង់គ្លេស ស្តីពីសេរីភាព លទ្ឋិប្រជាធិបតេយ្យ សិទិ្ធមនុស្ស សម្រាប់ការចេញផ្សាយនៃមជ្ឈមណ្ឌលស្រាវជ្រាវព្រះពុទ្ធសាសនានៅទល់ដែនខ្មែរ-ថៃ នៅទសវត្សរ៏ឆ្នាំ ១៩៨០ ព្រមទាំងអត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដីអំពីការកំចាត់មីននៃសាកលវិទ្យាល័យ ចន ម៉ាឌីសុន (Mine Action Journal of James Madison University, USA) ។ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលមេដាយជាតូបកានិងថ្នាក់មហាសេរីវឌ្ឍន៏នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ធិបឌិនដឺឡាឡេស្យុងដូណឺ (Commandeur de légion d’Honneur) នៃសាធារណរដ្ឋបារំាង។ នៅខែ មិនា ឆ្នាំ ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលបានពានរង្វាន់ថ្នាក់ដឹកនាំសុខាភិបាលនៃតំបន់អាស៊ីប៉ាស៊ីហ្វិកពីរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដេស និងអង្គការ PPP។ |
|
លោករៀបអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ ទុំ សេដ្ឋា និង មាន បុត្រា និង បុត្រីទាំងអស់ចំនួន ២នាក់៕ |