តើថ្នាំបង្ការថ្មីអាចការពារមេរោគអេដស៍បានដែឬទេ? អ្នកជំនាញបាននិយាយថា ថ្នាំបង្ការការពារការចម្លង មេរោគអេដស៍ទាំងស្រុង និងអាចមានផលប៉ះពាល់យ៉ាងធំធេង
- សត្វស្វាត្រូវបានគេផ្តល់ថ្នាំបង្ការ បន្ទាប់មកបញ្ចូលចំនួន៦ដង(ដូស) មេរោគវីរុសដែលបណ្តាលអោយចុះខ្សោយនៃប្រព័ន្ធភាពស៊ាំការពាររាងកាយ ដែលមានសណ្តានដូចមេរោគអេដស៍ ហើយបង្ករជំងឺលើសត្វស្វា។
- ថ្នាំបង្ការបានផ្តល់ការការពារទល់នឹងការចម្លងក្នុងចំណោមសត្វស្វា ពិសោធន៍ពាក់កណ្តាល។
- លទ្ធផលវិជ្ជមាន បាននាំអោយក្រុមហ៊ុនឱសថ ចាប់ផ្តើមសាកល្បង ពិសោធន៍លើមនុស្ស។
- អ្នកជំនាញនិយាយថាថ្នាំបង្ការមានសមត្ថភាពធ្វើអោយមានផលប៉ះពាល់ធំធេងដល់សុខភាពសាធារណៈ។
ដោយ Madlen Davies សំរាប់សារព័ត៌មាន Mailonline
ចេញផ្សាយ ម៉ោង ៩ និង៤៥ នាទី ម៉ោងសកល ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៥
ត្រូវបានធ្វើបច្ចុប្បន្នភាពនៅ ម៉ោង ១៤ និង ៩នាទី ម៉ោងសកល ថ្ងៃដដែល
ការសិក្សាថ្មីមួយបានរកឃើញថា ថ្នាំបង្ការពិសោធន៍មួយការពារបានទាំងស្រុងការចម្លងមេរោគអេដស៍ ក្នុងចំណោមសត្វស្វាពាក់កណ្តាលដែលត្រូវបានផ្តល់ថ្នាំបង្ការ។ សត្វស្វាត្រូវបានចាក់ថ្នាំបង្ការ រួចចាក់បញ្ចូលនូវបរិមាណច្រើននៃមេរោគដែលដូចទៅនឹងមេរោគអេដស៍នៅលើមនុស្ស។ លទ្ធផលទទួលបានគឺវិជ្ជមាន នាំអោយក្រុមហ៊ុនឱសថ Johnson & Johnson សាកល្បងលើមនុស្ស។ ការសាកល្បងជាអន្តរជាតិកំពុងត្រូវបានធ្វើឡើងក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន៤០០នាក់ នៅសហរដ្ឋអាមេរិក អាហ្រិកខាងលិច អាហ្រិកកណ្តាល និងនៅប្រទេសថៃ ។
វេជ្ជបណ្ឌិត Dan Barouch ជាអ្នកស្រាវជ្រាវថ្នាំបង្ការនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Beth Istrael Deaconess និងមជ្ឈមណ្ឌល Ragon នៃ Massachusetts General Hospital MIT and Harvardបាននិយាយថា វាជាលើកដំបូងបន្ទាប់ពីការពិសោធន៍ក្នុងឆ្នាំ ២០០៧ ដែលបរាជ័យរបស់ Merck និងជាការពិសោធន៍មួយនៃការអភិវឌ្ឍគ្លីនិកនៃថ្នាំបង្ការមេរោគអេដស៍ឧបត្ថម្ភដោយក្រុមហ៊ុនឱសថដ៏ធំមួយ។
មនុស្សប្រមាណ ៣៥លាននាក់ ត្រូវបានចម្លងមេរោគអេដស៍ដែលជាមេរោគបង្ករអោយមានជំងឺអេដស៍។ បន្ទាប់ពីបានផ្តើមចម្លងរាលដាលកាលពី ៣០ឆ្នាំ កន្លងទៅ ជំងឺអេដស៍បានស្លាប់មនុស្ស ៤០ លាននាក់នៅទូទាំងពិភពលោក។ បើទោះជាមានការរីកចំរើនក្នុងការព្យាបាល អ្នកជំនាញជឿថាថាំ្នបង្ការណាមួយគឺជាក្ដីសង្ឃឹមដ៏ប្រសើរបំផុតដើម្បីលុបបំបាត់ជំងឺអេដស៍។ នៅក្នុងការសិក្សាស្រាវជ្រាវពីវេជ្ជបណ្ឌិត Barouch និង សហការី នៅក្រុមហ៊ុន Johnson & Johnson និងទីកន្លែងផ្សេងទៀតបានសាកល្បងថ្នាំបង្ការមួយជាពីរដំណាក់កាលដោយប្រើវីរុសផ្តាសាយមួយប្រភេទដែលត្រូវបានធ្វើអោយខ្សោយ ដើម្បីបញ្ចូលហ្សែននៃមេរោគអេដស៍ទៅក្នុង សារពាង្គកាយដើម្បីបង្ហាត់ប្រព័ន្ធការពាររាងកាយ។ ដំណាក់កាលទី២ គឺចាក់បញ្ចូលខ្លួនមនុស្សនូវប្រូតេអ៊ីនភ្នាសដែលត្រូវបានបន្សុតរបស់មេរោគអេដស៍ ដែលត្រូវបានរៀបចំឡើងដើម្បីរំញោចអោយមានប្រតិកម្មតបដោយប្រព័ន្ធការពាររាងកាយ។ វេជ្ជបណ្ឌិត Paul Stoffels មន្រ្តីប្រធានផ្នែកវិទ្យាសាស្រ្ត និង ប្រធានផ្នែកផលិតឱសថពិភពលោករបស់ក្រុមហ៊ុន Johnson & Johnson បានប្រាប់សារព័ត៌មានរ៉យទ័រថាក្រុមហ៊ុនកំពុងប្រើប្រាស់នូវយុទ្ធសាស្រ្ត បង្ហាត់ និងរំញោច ដើម្បីបង្កើតថ្នាំបង្ការជំងឺអេបូឡារបស់ខ្លួនដែលពេលនេះស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្ស។ វេជ្ជបណ្ឌិត Stoffels បាននិយាយអោយដឹងថា ការសាកល្បងថ្នាំបង្ការមេរោគអេដស៍ជាមួយសត្វស្វា ត្រូវបានរៀបចំឡើងដើម្បីពិសោធន៍អំពីកំរិត នៃថ្នាំបង្ការនេះ ដោយអោយសត្វឆ្លងនូវបរិមាណដ៏ច្រើននៃរីរុសដែល មានសមត្ថភាពបង្ករោគខ្លាំងក្លា ដែលវាយប្រហារថនិកសត្វមិនមែនមនុស្ស ដែលត្រូវបានគេស្គាល់ថាជាមេរោគធ្វើអោយប្រព័ន្ធការពាររាងកាយសត្វចុះខ្សោយ ជាខ្សែស្រឡាយជាមួយមេរោគអេដស៍។
មេរោគវីរុសមានកម្លាំងខ្លាំងគ្រប់គ្រាន់អាចចម្លងទៅសត្វដែលមិនបានទទួលថ្នាំបង្ការបាន១០០ភាគរយ បន្ទាប់ពីពួកវាត្រូវបញ្ចូលមេរោគ៦ដង ។ បើទោះជាបានត្រូវបានបញ្ចូលមេរោគដូច្នោះក្តី ចំនួនសត្វស្វាពាក់កណ្តាលត្រូវបានការពារទាំងស្រុង។ វេជ្ជបណ្ឌិត Stoffels បាននិយាយថា អត្រាឆ្លងដែលបានដាក់អោយឆ្លងសត្វស្វាគឺមានកំរិត១០០ដងខ្លាំងជាង ការចម្លងជាទូទៅលើមនុស្ស។ វេជ្ជបណ្ឌិត Stoffels បាននិយាយទៀតថា បើទោះជាវាការពារមនុស្សដែលបានទទួលថ្នាំបង្ការតែពាក់កណ្តាលចំនួនពាក់កណ្តាលក្តី ក្រុមហ៊ុន Johnson & Johnson សង្ឃឹមថាថ្នាំបង្ការនឹងបង្ហាញប្រសិទ្ធភាពកាន់តែខ្លាំងនៅលើមនុស្ស ហើយវានៅតែមានផលប៉ះពាល់ធំធេងដល់សុខភាពសាធារណៈ។ ប្រសិនបើអ្វីដំណើរការនៃការសាកពិសោធន៍កំណាក់កាលដំបូងប្រព្រឹត្តទៅបានល្អគាត់រំពឹងថា ការសិក្សាស្រាវជ្រាវវគ្គ២b មានទំហំធំជាង ហើយចាប់ផ្តើមក្នុងរយៈពេលពី១៨ទៅ២៤ខែបន្ទាប់។ ការសិក្សាស្រាវជ្រាវវគ្គ២bពិសោធមើលប្រសិទ្ធភាពថ្នាំដែលបានកំរិតប្រើប្រាស់។ ការសិក្សាស្រាវជ្រាវនេះត្រូវបានផ្សព្វផ្សាយតាមទស្សនាវដ្តីវិទ្យាសាស្ត្រអេឡិកត្រូនិក។
អត្ថបទនិងរូបភាពនេះ ដកស្រង់ទាំងស្រុងចេញពីអាស័យដ្ឋានៈ http://www.dailymail.co.uk/health/article-3148249/Hope-HIV-sufferers-New-vaccine-completely-protects-against-virus-enormous-impact-say-experts.html