ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨

នៅ​ព្រឹក​ថ្ងៃ​ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៩ៈ០០ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា អនុប្រធាន ទីប្រឹក្សា នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ជំនួយការ និង​អនុប្រធាន​នាយកដ្ឋាន នៅ​បន្ទប់​ប្រជុំ ខ។

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​មាន ប្រសាសន៍​ស្វាគមន៍ និង​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែល​បាន​ចូលរួម​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ចាប់ពី​ចុងឆ្នាំ២០២១ រហូត​បាន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​អនុម័ត កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លង​ទៅ​ថ្មីៗនេះ។ បន្ទាប់មក ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ឯកឧត្តម ហោ ប៊ុ​នឡេង និង​ឯកឧត្តម រស់ សីល​វ៉ាត់ មាន​ចំណាប់​អារម្មណ៍​អំពី​ការចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង និង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី។ ដោយ​បានការ​អនុញ្ញាត ឯកឧត្តម ហោ ប៊ុ​នឡេង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ភាពជា​អ្នកដឹកនាំ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក្នុង​ការជំរុញ​ការ​ដាក់បញ្ចូល​សេចក្តី​ព្រាង​គោលនយោបាយ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​បាន​យ៉ាង​ឆាប់រហ័ស។ ចំណែក​ឯឯកឧត្តម រស់ សីល​វ៉ាត់ ក៏បាន​កោតសរសើរ​ចំពោះ​ភាពជា​អ្នកដឹកនាំ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ដែល​អ្នក​ជំនាន់​ក្រោយ​ត្រូវ​រៀនសូត្រ​តាម។

នៅក្នុង​ដំណើរការ​ដឹកនាំ​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​អំពី​ការ​កែ​លម្អ​មួយចំនួន​ដែល​នាំ​ឱ្យ​គោលនយោបាយ​កាន់តែ​ល្អ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​នឹង​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង នៅ​ថ្ងៃទី២៦ ខែមីនា​ខាងមុខ ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កំណត់​ទិសដៅ​ការងារ​អនុវត្ត។ បន្ថែម​លើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទាំងអស់ :
១- ត្រៀម​រៀបចំ​វេទិកា​វាយតម្លៃ​កម្មវិធី​បង្ការ ដោយ​កំណត់​កម្មវិធី​ថ្មី និង​វាយតម្លៃ​ទំហំ​នៃ​សេចក្តី​ត្រូវការ​ផ្នែក​ថវិកា។
២- ត្រៀម​ចូលរួម​ការងារ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​កំណត់​កញ្ចប់​ថវិកា។
៣- ពិនិត្យ​ផ្តល់​ថវិ​កាដ​ល់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត។
៤- វាយតម្លៃ​ការងារ​បង្ការ និង​លើក​សំណើ​កែតម្រូវ។
៥- ត្រៀម​របាយការណ៍​ជូន​គណៈរដ្ឋ​មន្ត្រី នោង​លើក​សំណើ​កែតម្រូវ។
៦- ត្រៀម​ប្រជុំ​គណៈរដ្ឋ​មន្ត្រី ដើម្បី​សុំ​ដាក់ចេញ​វិធានការ។
៧- ត្រៀម​សុំ​ថវិកា​បោះពុម្ព​គោលនយោបាយ និង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ។
៨- ត្រៀម​កម្មវិធី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​បាឋកថា​នៅ​តាម​សាកល​វិទ្យាល័យ​នានា សាលា​ភូមិន្ទ​រដ្ឋបាល និង​គ្រឹះស្ថាន​នានា។
៩- ត្រៀម​សារ​ខ្លីៗបង្ហោះ​តាម​ប្រព័ន្ធ​ទូរស័ព្ទ អ៊ី​នធឺ​ណេត​និង​បណ្តាញ​ទំនាក់ទំនង​សង្គម។