នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋាន ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមាន ការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នក ស្រី និងនាងកញ្ញាជា អនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ និងអនុប្រធាន នាយកដ្ឋាន នៅសាលប្រជុំ ខ។
កិច្ចប្រជុំធ្វើឡើងដើម្បីផ្តល់ការណែនាំតម្រង់ទិសថ្នាក់ដឹកនាំ និងមន្រ្តីឱ្យយល់ដឹងកាន់តែស៊ីជម្រៅ អំពីគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឱ្យ ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានសិក្សាឱ្យបានយល់ដឹងទាំងអស់គ្នាអំពីគោលនយោបាយជាតិ និងដឹងពីកាលៈទេសៈដែលត្រូវធ្វើកិច្ច ការងារបន្ត។