នៅព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិ។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ៖
១) ប្រសាសន៍ស្វាគមន៍ និងចំណាប់អារម្មណ៍របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
២) ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣) ការណែនាំ និងសំណួរចម្លើយ
៤) ប្រសាសន៍បូកសរុប និងបិទអង្គប្រជុំ។