ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​ឧសភា ឆ្នាំ២០២៤

នៅ​ព្រឹក​ថ្ងៃអង្គារ ១៣រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៩ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ប្រចាំខែ​ឧសភា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ជំនួយការ និង​អនុប្រធាន​នាយកដ្ឋាន នៅ​បន្ទប់​ប្រជុំ ខ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន ៖
១-ប្រសាសន៍​ណែនាំ​ស្តី​ពី​គោលនយោបាយ​ជាតិ បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ដោយ​ឯកឧត្តម ទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង ជំងឺអេដស៍។
២- របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​ប្រចាំខែ ឧសភា ឆ្នាំ២០២៤ និង​ទិសដៅ​ការងារ ខែមិថុនា ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត។
៣- កិច្ច​ការ​ផ្សេងៗ ៖
ក- របាយការណ៍​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ ព្រម ទាំង​ថ្នាក់ដឹកនាំ​និង​មន្រ្តី​អគ្គលេខាធិការ​ដ្ឋាន។
ខ- ការ​ត្រៀម​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការអប់រំ ផ្សព្វផ្សាយ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សិល្ប​ការិនី (១៣មិថុនា២០២៤)។
៣- ប្រសាសន៍​បូកសរុប​និង​បិទ​កិច្ចប្រជុំ ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។