ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ជា អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងមហាផ្ទៃ​

នៅ​រសៀល​ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៨៦៧ ត្រូវ​នឹង​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យមើល​តួនាទី​ភារកិច្ច​របស់ ក្រសួងសុខាភិបាល ក្នុង​ការ​អនុវត្ដ​គោល នយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨។

មានប្រសាសន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេស រដ្ឋមន្រ្តី​បាន​ស្វាគមន៍ និង​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​ប្រឹងប្រែង​យ៉ាង សកម្ម​ក្នុង​ការចូលរួម​ឆ្លើយតប​នឹង​មេរោគ​អេដស៍។ ទន្ទឹម​នឹង​នេះ ឯកឧត្តម ទេស​រដ្ឋមន្រ្តី​ក៏​ថ្លែង អំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​រៀបចំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ឈាន​មកដល់​ការរៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ។ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី លោកជំទាវ អុង សុភា​វី ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងមហាផ្ទៃ បាន​មាន​ចំណាប់​អារម្មណ៍ និង​បង្ហាញខ្លួន​សមាជិក​គណៈកម្មាធិការ។ ក្នុង​នោះ លោកជំទាវ បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​បាន​រៀបចំ​កែសម្រួល​សមាសភាព​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍ និង​កាមរោគ ធ្វើ​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា ព្រមទាំង​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ​ក្រសួង និង​បញ្ជូន​ទៅ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទាន់ពេល​វេលា។ បន្ថែម​លើ​នេះ ក្រសួង​ក៏បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ សមាសភាព​តាម​អង្គភាព​ស្តី​ពី​ផែនការ​យុទ្ធ​សាស្រ្ត​ផង​ដែរ។ បន្ទាប់មក លោកស្រី សម្បត្តិ រតនា បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ផែនការ​យុទ្ធ​សាស្រ្ត៥ឆ្នាំ ដែល​ជាគោល​ដៅ​ក្រសួង មហាផ្ទៃ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ព្រមទាំង​ជំងឺ​កាមរោគ។

បន្ទាប់ពី​បទ​បង្ហាញ កិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​ចំណុច​សំ​ខាន់ៗក្នុង​គោលនយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ ២០២៣-២០២៨ ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​ធ្វើ​ឱ្យ​សម្រេច។ ក្នុង​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ផ្តល់​ប្រសាសន៍​ការណែនាំ​ឱ្យ​យកចិត្ត​ទុកដាក់ ៖

ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ជាតិ​ឆ្លើយតប​ជា​ពហុ​វិស័យ ៖ ១- ធ្វើ​ឱ្យ​ដំណើរការ​គណៈកម្មាធិការ​អេដស៍​គ្រប់ លំដាប់ថ្នាក់ ២- រៀបចំផែនការ​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គ្រប់​លំដាប់ថ្នាក់ ៣- ចាត់វិធានការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬសង្គម​ស៊ីវិល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដែល​ផ្តល់​ហិរញ្ញប្បទាន ឬអនុវត្ត កម្មវិធី​អេដស៍​ឱ្យ​ចូលរួម​ក្នុង​ប្រព័ន្ធ​ជាតិ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ៤- ចាត់វិធានការ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អនុញ្ញាត​ឱ្យ​តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍ តំណាង​ប្រជាជន​គន្លឹះ និង​តំណាង សហគមន៍​ងាយ​រងគ្រោះ ចូលរួម​ក្នុង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ យន្តការ​ពាក់ព័ន្ធ​នឹង​ការ ឆ្លើយតប​មេរោគ​អេដស៍​នៅ​គ្រប់​លំដាប់ថ្នាក់ ៥-ចាត់វិធានការ​លើកទឹកចិត្ត​វិស័យ​ឯកជន ឱ្យ​ចូលរួម​ក្នុង ប្រព័ន្ធ​ជាតិ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ តាមរយៈ​ការ​ផ្តល់​របាយការណ៍​ទៀងទាត់​អំពី​រាល់ សកម្មភាព​បង្ការ​ការពារ ថែទាំ ព្យាបាល និង​តាមរយៈ​ការចូលរួម​ជា​ទៀងទាត់​ក្នុង​កិច្ចប្រជុំ ឬវេទិកា​ពិគ្រោះ យោបល់។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ក៏បាន​ណែនាំ​លម្អិត​ពី​ការចូលរួម​អនុវត្ត​គោលនយោបាយ​របស់ក្រ​សួង​មហាផ្ទៃ ក្នុង​ការពង្រីក ពង្រឹង និង​ពន្លឿន កម្មវិធី​បង្ការ ការពង្រីក ពង្រឹង ពន្លឿន​កម្មវិធី ថែទាំ​និង​ព្យាបាល ការ​ពង្រឹង ពង្រីក និង​ពន្លឿន​កម្មវិធី​គាំពារ​សង្គម បញ្ចប់​ការរើសអើង និង​មាក់ងាយ និង​ពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​ផង​ដែរ។

នៅទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែង អំណរគុណ​លោកជំទាវ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងមហាផ្ទៃ​ដែល​បាន​ប្រឹងប្រែង​បំពេញភារកិច្ច និង​បាន​ជូនពរ​លោកជំទាវ ព្រមទាំង​សមាជិក​អង្គប្រជុំ​ឱ្យ​ជួប ប្រទះ​តែ​ជោគជ័យ និង​បន្ត​ធ្វើការងារ​ជាមួយគ្នា​ឱ្យ​សម្រេចជោគជ័យ។