ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ប្រចាំខែ​កក្កដា ឆ្នាំ២០២៤

នៅ​ព្រឹក​ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៩ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រៀបចំ​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និង​អនុប្រធាន​ការិយាល័យ នៅ​បន្ទប់​ប្រជុំ ខ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន ៖
១- ប្រសាសន៍​សំណេះសំណាល និង​ណែនាំ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។
២-កិច្ច​ការ​ផ្សេងៗ ៖
ក- របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​ប្រចាំខែ​កក្កដា ឆ្នាំ២០២៤ និង​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត
ខ- បទ​បង្ហាញ​ស្តី​ពី​ជំងឺអេដស៍​នៅ​ផ្លូវបំបែក៖ ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា
គ- របាយការណ៍​ស្តី​ពី​សកម្មភាព​ការងារ និង​លទ្ធផល​ដែល​សម្រេច​បាន ដោយ​ឯកឧត្តម និង​លោកជំទាវ​អនុប្រធាន​ទទួលបន្ទុក​ក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត។
៣- ប្រសាសន៍​បូកសរុប​និង​បិទ​កិច្ចប្រជុំ ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រធាន។