ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​សំណេះសំណាល​ជាមួយ​កងកម្លាំង​បញ្ជាការ​ឯកភាព​ស្រុក នៅ​តាម​គោលដៅ​ឃុំ​ចំនួន៣គឺ ឃុំ​ភារីមានជ័យ ឃុំ​ស្វាយរំពារ និង​ឃុំ​ទួលសាលា​

នា​ព្រឹក​ថ្ងៃសៅរ៍ ១៣កើត ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​សំណេះសំណាល​ជាមួយ​កងកម្លាំង​បញ្ជាការ​ឯកភាព​ស្រុក នៅ​តាម​គោលដៅ​ឃុំ​ចំនួន៣គឺ ឃុំ​ភារីមានជ័យ ឃុំ​ស្វាយរំពារ និង​ឃុំ​ទួលសាលា។ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​លោក សំ​អឿន សុ​បញ្ញា អភិបាលស្រុក​បសេដ្ឋ អភិបាលរងស្រុក អធិការ​ស្រុក និង​អធិការរង​ស្រុក។

បន្ទាប់ពី​បាន​ស្តាប់​ការ​រាយការណ៍​ពី​ស្ថានភាព​ទូទៅ​ក្នុង​មូលដ្ឋាន​រួចមក ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ណែនាំ​ដល់​កងកម្លាំង​តាម​ឃុំ​នី​មួយៗឱ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​ជួយ​អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ចួន ដូចជា​ច្បាប់​ចរាចរណ៍​ជាដើម។