ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​វឌ្ឍនភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ក្នុង​វិស័យ​សុខាភិបាល​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៣រោច ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៣ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​លើ​វឌ្ឍនភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ក្នុង​វិស័យ​សុខាភិបាល។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង​សខា​ភិបាល​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម អ៉ឹង ភី​រុន និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។ កិច្ចប្រជុំ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ឈាន​ទៅ​បញ្ចប់​អេដស៍​ដែល​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ នា​ឆ្នាំ២០២៥។
មានប្រសាសន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ស្វាគមន៍​ប្រតិភូ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​ក្រសួងសុខាភិបាល និង​ថ្លែងអំណរគុណ​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើ​ឱ្យ​សម្រេច​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ នៅ​កម្ពុជា។ ក្នុង​គោលដៅ៩៥-៩៥-៩៥ កម្ពុជា​យើង​សម្រេច​បាន​គោលដៅ៩៥ទី២ និង​ទី៣រួចហើយ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ស្នើ​ឱ្យ​ឯកឧត្តម អ៉ឹង ភី​រុន រាយការណ៍​ទាក់ទង​នឹង​ការ​ប្រមូល​ទិន្នន័យ​អេដស៍​ពី​វិស័យ​ឯកជន (មន្ទីរពេទ្យ​និង​គ្លីនិក) និង​អត្រា​ចម្លង​ពី​មាតា​ទៅ​ទារក ធ្វើ​យ៉ាងណា​ឱ្យ​ធ្លាក់ចុះ​ទាប​បន្ថែម​ទៀត។
ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ឯកឧត្តម អ៉ឹង ភី​រុន ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​ថា គណៈកម្មាធិការ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី៣១ ខែកក្កដា​កន្លងទៅ​នេះ និង​សម្រេច​បាន​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់ ដើម្បី​ធ្វើការ​ចុះហត្ថលេខា​ជាមួយ​មន្ទីរពេទ្យ​និង​គ្លីនិក​ឯកជន។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​បញ្ជាក់​ថា ចំពោះ​មូលនិធិ​សមធម៌ សេវា​នៅ​មន្ទីរពេទ្យ​រដ្ឋ​មិន​មាន​បញ្ហា​ទេ។ ឆ្លៀតឱកាស​នោះ ឯកឧត្តម​ក៏បាន​គោរព​អញ្ជើញ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ធ្វើ​បាឋកថា​ជូន​និស្សិត​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ដែល​មាន​ចំនួន ប្រមាណ៧៤០០នាក់ អំពី​គោលនយោបាយ​អេដស៍​ផង​ដែរ។ បន្ទាប់មក អង្គប្រជុំ​បាន​ជជែក​ពិភាក្សា​អំពី ការ​ផ្តល់​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ការពង្រីក​កន្លែង​ធ្វើតេស្ត​នៅកន្លែង​ដែល​មាន​ប្រជាជន​គន្លឹះ​ច្រើន ការ​ផ្តល់​កញ្ចប់​តេ​ស្ត​នៅ​តាម​មណ្ឌលសុខភាព​មួយចំនួន។

មុននឹង​បញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង អំណរគុណ​ចំពោះ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួងសុខាភិបាល ដែល​បន្ទាប់ពី​ការរៀបចំ​មាន​សកម្មភាព​សកម្ម​ច្រើន និង​បាន​រក្សា ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ពី​ការ​ថ្លែងអំណរគុណ​ឯកឧត្តម​សាស្រ្តា​ចារ្យ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ដែល​បាន​រៀបចំ​គណៈកម្មាធិការ​បាន​ល្អ​ផង​ដែរ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ចំណែក​ធំ​គឺ​ពឹងផ្អែក​លើ​វិស័យ​សុខាភិបាល។ ប៉ុន្តែ អាជ្ញាធរ​អាច​ធ្វើការងារ​ជា​ពហុ​វិស័យ។

នៅទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖
១- អបអរសាទរ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់(MOU) រវាង​ក្រសួងសុខាភិបាល និង​វិស័យ​ឯកជន(មន្ទីរពេទ្យ​និង​គ្លីនិក)។ នៅពេល​បាន​ទិន្នន័យ​ពី​ផ្នែកឯកជន យើង​អាច​មានការ​កែ​លម្អ​តួលេខ ដែល​អាច​រុញ​ឱ្យ​យើង​ខិត​ទៅ​ជិត​គោលដៅ។២- សូម​ណែនាំ​ឱ្យ​ពង្រីក​កន្លែង​ធ្វើតេស្ត នៅកន្លែង​ដែល​មានការ​រស់នៅ​ច្រើន​របស់​ប្រជាជន​គន្លឹះ (អ្នកប្រើ​ប្រាស់​គ្រឿងញៀន អ្នកជាប់ពន្ធ​នា​គារ។ល។)៣- សូម​ខិតខំ​កែ​លម្អ​សេវា​ព្យាបាល​នៅ​តាម​ទីតាំង​ផ្សេង​ថែមទៀត ដូចជា​ការពង្រីក​ចំនួន​មន្ទីរពេទ្យ​ឱ្យ​ជួយ​ព្យាបាល​ជំងឺអេដស៍​ជាដើម។៤- សូម​ខិតខំ​ស្វែងរក​ប្រភព​នៃ​ការ​ឆ្លង (ឧទាហរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​កើនឡើង​ចំនួន​នៃ​ការ​ឆ្លង ដោយក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​ទៅ​ពី​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ)។ សូម​ជួយ​រក​កន្លែង​ដែល​ជា​ប្រភព​នៃ​ការ​ចម្លង ហើយ​បបួល​ពួក​គាត់​ឱ្យ​មមក​ធ្វើតេស្ត​ឱ្យ​បាន​ច្រើន។៥- សូម​ធ្វើ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨
នៅ​ចុងខែ​កញ្ញា។ ក្នុង​នោះ ចំណុច​សំខាន់​គឺ​វិស័យ​ឯកជន​ថា​តើ​បាន​ធ្វើ​របាយការណ៍​ចូលក្នុង​ប្រព័ន្ធ​ហើយ​ឬនៅ? និង​របាយការណ៍​ពី​ការ​ឆ្លង​ពី​មាតា​ទៅ​ទារក ដែល​អត្រា​នៅ​ខ្ពស់​នៅឡើយ។
៦) សូម​រៀបចំ​គិតគូរ​អំពី​ចីរភាព និង​យុទ្ធ​សាស្រ្ត​ចាកចេញ ដើម្បី​ត្រៀម​នៅពេល​ដែល​លែង​ទទួល​ជំនួយ​ពីក្រៅ។