នៅរសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣ អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ប្រសាសន៍បើកកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។
២- របាយការណ៍ស្តីពីគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ របស់ថ្នាក់ដឹកនាំ ជា អនុប្រធាន អគ្គលេខាធិការ ដែលទទួលបន្ទុកតាម គោលនយោបាយ៖
-ឯកឧត្តម គង់ រដ្ឋា៖ របាយការណ៍គ្រប់គ្រងទូទៅ។
-ឯកឧត្តម ទា ផលា៖ របាយការណ៍គោលនយោបាយទី១ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជា ពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍ គោលនយោបាយទី៦ ចលនាធនធាន និងគោលនយោបាយទី៧ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាននិងវាយតម្លៃ។
-ឯកឧត្តម អ៊ឹង ភីរុន និងឬ ឯកឧត្តម ស៊ឹម ស៊ូយេង៖ គោលនយោបាយទី២ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ និងគោលនយោបាយទី៣ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាល។
-លោកជំទាវ ស៊ឹម ខេងខាំ៖ គោលនយោបាយទី៥ បញ្ចប់ការរើសអើងនិងមាក់ងាយ និងគោលនយោបាយពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការក្នុងចំណោមក្មេងស្រីជំទង់ និងស្រ្តីវ័យក្មេង។
-ឯកឧត្តម ឡាន វណ្ណសេង៖ គោលនយោបាយ ទី២ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការ តាមជីវវេជ្ជសាស្រ្តដូចជា ប្រិព ប៉ិប និងការព្យាបាល បង្ការ និងគោលនយោបាយទី៣ ពន្លឿនអត្រា គ្របដណ្តប់កម្មវិធីព្យាបាល។
-ឯកឧត្តម ស៊ឹម គឹមសែន៖ គោលនយោបាយទី២ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
-ឯកឧត្តម រស់ សីលវ៉ាត់៖ គោលនយោបាយទី២ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការក្នុងចំណោមប្រជាជនគន្លឹះ គោលនយោបាយទី៤ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម។
-ឯកឧត្តម ហោ ប៊ុនឡេង៖ គោលនយោបាយទី៧ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាននិងវាយតម្លៃ។
-ឯកឧត្តម ជា ប៉ោ៖ គោលនយោបាយទី២ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការតាមបណ្តាញផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ សារព័ត៌មាន បណ្តាញសង្គម។
-ឯកឧត្តម ស៊ឹម គឹមសាន៖ គោលនយោបាយទី២ គោលនយោបាយស្រោមអនាម័យ១០០%។
-ឯកឧត្តម ឈឹម ឃិនដារ៉េត៖ សម្របសម្រួលទូទៅ និងលទ្ធផលកិច្ចប្រជុំបច្ចេកទេស។
៣- ប្រសាសន៍បូកសរុបនិងបិទកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។