ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ សិទ្ធិ​ជា​មាគ៌ា​ឆ្ពោះទៅ​បញ្ចប់​អេដស៍​

នា​ព្រឹក​ថ្ងៃអាទិត្យ ១កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ សិទ្ធិ​ជា​មាគ៌ា​ឆ្ពោះទៅ​បញ្ចប់​អេដស៍។

ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា ប្រធាន អនុប្រធាន សមាជិក​និង​តំណាង គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន រាជធានី​ភ្នំពេញ កាកបាទក្រហម​កម្ពុជា ស្ថានទូត អង្គការសហប្រជាជាតិ អង្គការ​ជាតិ អន្តរជាតិ អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្រុមប្រជាជន​គន្លឹះ​កងកម្លាំង​ប្រដាប់​អាវុធ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា សមាគម​សិល្បករ​ខ្មែរ ព្រមទាំង​សិស្សានុសិស្ស​ផង​ដែរ។

ការ​ប្រារព្ធ​ទិវា​បាន​ដំណើរការ​តាមកម្ម​វិធី​ដូច​ខាងក្រោម :
១- ចំណាប់​អារម្មណ៍​របស់​លោកស្រី ហាន សៀង​ហ៊ន តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍
២- ចំណាប់​អារម្មណ៍​របស់​លោក​វេជ្ជបណ្ឌិត សុខ ប៉ុន តំណាង​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (HACC)
៣- ចំណាប់​អារម្មណ៍​របស់​លោក Joseph​  Scheuer អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា
៤- របាយការណ៍​សង្ខេប​ស្តី​ពី​ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល និង​ស្ថានភាព​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
៥- អាន​សារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វ៊ិ​កឆ្លើយតប​មេរោគ​អេដស៍​/ជំងឺអេដស៍ ដោយ​លោកជំទាវ ម៉ែ​ន នារី​សុភ័គ អគ្គលេខាធិការ​រង​ទី១ កាកបាទក្រហម​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ
៦- អាន​សារលិខិត​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។