ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា លើក​ទី៣ ឆ្នាំ២០២៤

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវ​នឹង​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អញ្ជើញ​ធ្វើជា សហប្រធាន​ដឹកនាំ កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍ​ឆ្លើយតប​នឹង​មេរោគ អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើក​ទី៣ ឆ្នាំ២០២៤។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​សម្របសម្រួល​ឱ្យ​មាន​កិច្ច​សន្ទនា​នយោបាយ បច្ចេកទេស និង​ចលនា​ធនធាន​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​ក្នុង​ទិសដៅ​បញ្ចប់​អេដស៍​ដែល​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ នា​ឆ្នាំ២០២៥។

កិច្ចប្រជុំ​នេះ​ជា​វេទិកា​ផ្លាស់​ប្តូរ​យោបល់ លើកឡើង​ពី​បញ្ហា​ប្រឈម រាយការណ៍​ពី​វឌ្ឍនភាព​ជូន​ដៃគូ ដាក់ទិស​ដៅ ផ្តល់​មតិ​លើ​ចំណុច​ខ្វះខាត និង​លើក​យោបល់​កែ​លម្អ ក្នុង​ការងារ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍។ ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​រៀបចំឡើង​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​សម្រេច​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ រួមចំណែក​ក្នុង​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្រុមការងារ​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍ​ដឹកនាំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី និង​លោកស្រី Patricia Ongpin នាយិកា​អង្គការUNAIDSប្រចាំ​កម្ពុជា ឡាវ ម៉ាឡេស៊ី ជា​សហប្រធាន។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន តំណាង​ស្ថានទូត​ប្រទេស​ផ្តល់​ជំនួយ​ធំ​ដល់​មូលនិធិ​សកល (អាម៉េរិក បារាំង និង​អូស្រ្តាលី) សមាជិក សមាជិកា ក្រុមការងារ​បច្ចេកទេស​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដែល​ជា​តំណាង​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល (ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាល​រាជធានី​ភ្នំពេញ) ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ (UNAIDS, UNDP, USAID, PEPFAR, DFAT, CCC, CRS, KHANA, HACC) ព្រមទាំង​តំណាង​ប្រជាជន​គន្លឹះ។
កិច្ចប្រជុំ​បាន​ដំណើរការ​តាមរបៀប​វារៈ​ដូច​ខាងក្រោម៖
១- ពិនិត្យ​និង​ផ្តល់​ការ​ឯកភាព​លើ​របៀបវារៈ​កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា លើក​ទី៣
២- ពិនិត្យ​និង​អនុម័ត​លើ​កំណត់ហេតុ​កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍ​ឆ្លើយតប​នឹង មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា​លើក​ទី២
៣- បទ​បង្ហាញ​ស្តី​ពី​វឌ្ឍនភាព​នៃ​ក្រុមការងារ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
៤- បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព​វឌ្ឍន​ភាព​ចម្បងៗ ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួលបន្ទុក​បច្ចេកទេស តំណាង​ផ្នែក​រាជរដ្ឋាភិបាល និង​តំណាង​ដៃគូ​អភិវឌ្ឍ៖
• ការ​ឆ្លើយតប​ជាតិ​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដោយ​ឯកឧត្តម ទា ផលា
• ជំនួយ​របស់​មូលនិធិ​សកល​នៅ​កម្ពុជា ដោយ​វេជ្ជបណ្ឌិត ឈីវ ប៊ុ​នធី ប្រធាន​លេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល
• វឌ្ឍនភាព​ឆ្ពោះទៅ​គោលដៅ៩៥ទី១ និង​រក្សា​គោលដៅ៩៥ទី២ និង​ទី៣ ដោយ​តំណាង​អង្គការPEPFAR
• គម្រោង​ផ្តួចផ្តើម​របស់​បារាំង ដោយ​វេជ្ជបណ្ឌិត MOSNIER Emilie, អ្នកជំនាញ​បច្ចេកទេស​អន្តរជាតិ
• ក្រុម​រួម​អង្គការសហប្រជាជាតិ​ស្តី​ពី​មេរោគ​អេដស៍​/ជំងឺអេដស៍ ដោយ​លោក អ៊ឹ​ង ប៉ូល​ី​ន ទីប្រឹក្សា​អង្គការ​យូ​អិន​អេដស៍។
៥- បទ​បង្ហាញ​បច្ចុប្បន្ន​ភា​ពនៃវ​ឌ្ឍ​ភាព​ផែនទី​និរន្តរភាព និង​ជំហាន ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួលបន្ទុក​បច្ចេកទេស
៦- បទ​បង្ហាញ​គ្រោង​ផែនការ​សកម្មភាព ក្រុមការងារ​បច្ចេកទេស​រួម​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍ
៧- មតិ​សរុប និង​បិទ​អង្គប្រជុំ​របស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា​សហប្រធាន។

នៅក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​ថា ក្នុង​ការងារ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ យើង​កំពុង​ស្ថិត​ក្នុង​ពេល​ផ្ទេរ​ដំណាក់កាល​ពី​ការអនុវត្ត​កម្មវិធី​របស់​អ្នក​ផ្តល់​ជំនួយ ទៅជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ស្នើ​ថា ក្នុងរយៈពេល​អន្តរកាល​នេះ បើ​ម្ចាស់​ជំនួយ​ទទួល​ជួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល សូម​ជួយ​ពង្រឹង​ស្ថាប័ន ដើម្បី​ឱ្យ​អង្គការ​ទាំងនោះ​ដឹងពី​ការងារ​ដែល​ត្រូវ​ធ្វើ។ បន្ទាប់មក រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ត្រៀមខ្លួន​ទទួល​បន្ត។

នៅទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ លោកស្រី​នាយិកា​អង្គការUNAIDSជា​សហ ប្រធាន តំណាង​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ ហើយ​ជាពិសេស​អរគុណ សហរដ្ឋ​អាម៉េរិក បារាំង និង​អូស្រ្តាលី​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍។