នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីដាក់ជូនគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជា អនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ប្រសាសន៍បើកកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។
២- បទបង្ហាញស្តីពីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
ដោយឯកឧត្តមអគ្គលេខាធិការ។
៣- មតិឯកឧត្តម លោកជំទាវ អនុប្រធានទទួលបន្ទុកតាមគោលនយោបាយ។
៤- ប្រសាសន៍បូកសរុបនិងបិទកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។