ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ដឹកនាំ គណៈប្រតិភូ​អន្តរក្រសួង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ឆ្លើយតប​នឹង​មេរោគ​អេដស៍​នៅ​ខេត្តបាត់ដំបង​

នៅ​ព្រឹក​ថ្ងៃអង្គារ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៩៖៣០ នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​បង្អែក​រកា មាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ការពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​កាត​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា ជា ប្រធាន អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល អនុប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​កម្មវិធី​អេដស៍​ខេត្ត អភិបាលស្រុក​សង្កែ មេឃុំ​រកា នាយក​អនុវិទ្យាល័យ នាយក​សាលាបឋមសិក្សា​រកា នាយរង​ប៉ុស្តិ៍​ឃុំ​រកា តំណាង​អង្គការHACC អង្គការCPN+ អង្គការCCW អង្គការCRS អង្គការFoNPAM តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍ ថ្នាក់ដឹកនាំ​និង​មន្រ្តី​មន្ទីរពេទ្យ​បង្អែក​រកា ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្រ្តី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

បន្ទាប់ពី​ស្តាប់​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត អេង សំណាង ប្រធានមន្ទីរ​ពេទ្យ​បង្អែក​រកា ការសាកសួរ​ពី​គណៈប្រតិភូ រួមមាន​ឯកឧត្តម សុក ផេង លោកជំទាវ កែវ ចរិយា និង​ឯកឧត្តម ស៊ឹម ស៊ូ​យេង និង​ការ​ឆ្លើយ​បញ្ជាក់​ពី​លោក នាង ច័ន្ទ​ដារ៉ា អភិបាលស្រុក​សង្កែ តំណាង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ប្រធានមន្ទីរ​ពេទ្យ​បង្អែក និង​មេឃុំ​រកា ព្រមទាំង​បទ​បង្ហាញ​ស្តី​ពី​ការងារ​ឆ្លើយតប​នឹង​អេដស៍​នៅ​ឃុំ​រកា​រយៈពេល១០ឆ្នាំ​មក ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ណែនាំ​ថា ឃុំ​រកា​គឺជា​គំរូ​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​នៅ​កម្ពុជា។ ដូច្នេះ សូម​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​រៀបចំ​ឱ្យ​មាន​កន្លែង​បញ្ជាក់​តេ​ស្ត​នៅ​រកា។

ក្រោយពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ទៅ​សួរសុខទុក្ខ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​តាម​ផ្ទះ។ ពួក​គាត់​ទាំងនោះ​បាន​មក​ទទួល​សេវា​ជំងឺអេដស៍​និង​លេបថ្នាំ​ទៀងទាត់ ដែល​ធ្វើ​ឱ្យ​មេរោគ​នៅក្នុង​ខ្លួន​មាន​ចំនួន​តិច​បំផុត ហើយ​មិនបាន​ចម្លង​មេរោគ​ទៅ​ដៃគូ ព្រមទាំង​កូន​នោះ​ទេ។

នៅ​រសៀល​ថ្ងៃទី១៤ដដែល ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្តបាត់ដំបង នៅ​មន្ទីរ​សុខាភិបាល​ខេត្ត។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា ប្រធាន អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល អភិបាលរងខេត្ត​បាត់ដំបង អនុប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​កម្មវិធី​អេដស៍​ខេត្ត ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បាត់ដំបង សង្កែ ថ្មគោល សំពៅលូន មោងឫស្សី តំណាង​អង្គការHACC អង្គការCPN+ អង្គការCCW អង្គការCRS អង្គការFoNPAM និង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

បន្ទាប់ពី​សុន្ទរកថា​ស្វាគមន៍​របស់​ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត​បាត់ដំបង ការសាកសួរ​អំពី​ការងារ​អេដស៍​នៅក្នុង​ខេត្ត​ពី​គណៈប្រតិភូ​អន្តរក្រសួង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ខេត្តបាត់ដំបង រៀបចំ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឱ្យ​បាន​គ្រប់​ក្រុង ស្រុក និង​ឃុំ សង្កាត់។ ក្នុង​នោះ គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ត្រូវ​មាន​សមាសភាព​ពី តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ(ស្រ្តី​បម្រើសេវា​កម្សាន្ត ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​អ្នក​បំប្លែង​ភេទ)។ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​រៀបចំផែនការ​ថវិកា និង​អនុវត្ត​ការងារ​បង្ការ​ការពារ ព្រមទាំង​ជំរុញ​ធ្វើតេស្ត ដើម្បី​ឱ្យ​សម្រេច​គោលដៅ៩៥-៩៥-៩៥ ដែល​បច្ចុប្បន្ន​ខេត្តបាត់ដំបង​សម្រេច​បាន៩១-៩៩-៩៨។