ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​​ប្រជុំ​​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​បរ​សេដ្ឋ​ ដើម្បី​​ត្រួត​ពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ ដំណាក់​កាល​ទី​១ ​របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២​ ខែ​ចេត្រ​ ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​ ព​.ស​.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៨​ នៅ​សាលា​ស្រុក​បរ​សេដ្ឋ​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អៀង​ មូលី​ ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ មូល​ដ្ឋាន​ស្រុក​បរ​សេដ្ឋ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​បរ​សេដ្ឋ​ ដើម្បី​ត្រួត​ពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ ដំណាក់​កាល​ទី​១​ របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​។

អញ្ជើញ​ចូល​រួម​ក្នុង​វេទិកា​រួម​មាន​ ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ នាង​កញ្ញា​ ជា​ ប្រធាន​ អនុ​ប្រធាន​ និង​សមាជិក​ សមាជិកា​ ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​ និង​ឃុំ​ទាំង​១៥​នៃ​ស្រុក​បរ​សេដ្ឋ​ អភិបាល​រង​ខេត្ត​កំពង់​ស្ពឺ​ មេ​បញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​ ប្រធាន​ឬ​តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ប្រធាន​និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ អភិបាល​និង​អភិបាល​រង​ស្រុក​ មេ​បញ្ជា​ការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​ នាយក​ នាយក​រង​រដ្ឋ​បាល​ស្រុក​ ប្រធាន​ការិយាល័យ​ប្រជា​ពលរដ្ឋ​ ប្រធាន​ការិយាល័យ​ អង្គភាព​ចំណុះ​រដ្ឋ​បាល​ស្រុក​ មេ​ឃុំ​ ស្មៀន​ឃុំ​ទាំង​១៥​ នាយ​ ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ទាំង​១៥​ ប្រធាន​មណ្ឌល​សុខ​ភាព​ មេ​ភូមិ​ នាយក​វិទ្យា​ល័យ​ យុវ​ជន​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​ ប្រមាណ​២០០​នាក់​។

របៀប​វារៈ​នៃ​វេទិកា​រួម​មាន​ :
១-​ របាយ​ការណ៍​របស់​លោក​ សំអឿន​ សុបញ្ញា​ អភិបាល​ស្រុក​បរ​សេដ្ឋ
២-​ មតិ​សំណេះ​សំណាល​ និង​បើក​វេទិកា​ ដោយ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី
៣-​ វេទិកា​សំណួរ​ចម្លើយ
៤-​ របាយ​ការណ៍​បូក​សរុប​វេទិកា
៥-​ ប្រសាសន៍​បិទ​វេទិកា​ ដោយ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​។