ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយ ការអនុវត្តនីតិវិធីផ្តល់មូលនិធីសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍។
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយ ការអនុវត្តនីតិវិធីផ្តល់មូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គនាយករងប.ស.ស. អភិបាលរងខេត្តសៀមរាប អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការអេដស៍រាជធានី ខេត្ត ចំនួន៧ អនុប្រធាន NCHADs អង្គការសង្គមស៊ីវិល និងតំណាងវេទិកា ហ្វុនប៉ាម/ឌីហ្វុនប៉ាម។