ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីពិនិត្យ និងព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​ជូនពលករ ពលការិនី​ដែលទើប​វិលត្រឡប់មក​ពីប្រទេសថៃ

ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីពិនិត្យ និងព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​ជូនពលករ ពលការិនី​ដែលទើប​វិលត្រឡប់មក​ពីប្រទេសថៃ ក្នុងបរិវេណ​វត្តបសេដ្ឋ ស្ថិតក្នុង​ភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីប្រព្រឹត្តិ​ទៅតាម​របៀបវារៈដូច​ខាងក្រោម៖
-គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា
-មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា អភិបាល​នៃគណៈអភិបាល​ស្រុកបសេដ្ឋ
-មតិសំណេះ​សំណាលរបស់ តំណាង​មន្ទីរការងារ និងបណ្ដុះ​បណ្តាល​វិជ្ជាជីវៈ
-មតិសំណេះ​សំណាល​របស់តំណាង​អភិបាល​នៃគណ:អភិបាល​ខេត្តកំពង់ស្ពឺ
-មតិសំណេះ​សំណាល​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
-ដំណើរការ និងការហៅលេខ​ចូលពិនិត្យ និងព្យាបាល​ជំងឺដោយ ឯកឧត្តម​បណ្ឌិត ហេង សុខគង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.ក.
-ចាប់ផ្ដើមពិនិត្យ និងព្យាបាលជំងឺ