តួនាទី និង ការទទួលខុសត្រូវ
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានតួនាទី និងការទទួលខុសត្រូវដូចខាងក្រោមៈ
- រៀបចំគោលនយោបាយជាតិប្រយុទ្ធនឹងជំងឺអេដស៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសំរេច
- លើកផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តគោលនយោបាយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសំរេច
- លើកយោបល់ជូនរាជរដ្ឋភិបាល អំពីបញ្ហាទាំងឡាយណាដែលទាក់ទងនឹងស្ថានភាពជំងឺអេដស៍
- សម្របសម្រួល និងដឹកនាំអនុវត្តច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
- សម្របសម្រួល ណែនាំ និងបង្កលក្ខណៈអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនានា អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនឲ្យមាននិរន្តរភាព
- ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
- ស្វែងរកជំនួយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិដើម្បីគាំទ្រការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ជាមួយប្រទេសទាំងឡាយដែលមានបញ្ហាអេដស៍
- ទ្រទ្រង់ សម្របសម្រួល និងសហការធ្វើការងារស្រាវជ្រាវអេពីដេមីសាស្រ្ត និងស្រាវជ្រាវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម
- ផ្តល់យោបល់ ណែនាំស្តីពីវិធានការដែលមានចែងក្នុងច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ដល់មន្ទីរពិសោធន៍ មន្ទីរពេទ្យ និងកន្លែងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍
- ពិនិត្យ និងអនុវត្តលើគំរោងកម្មវិធីអប់រំ ដែលត្រូវធ្វើការផ្សព្វផ្សាយ នៅតាមក្រសួង ស្ថាប័ន សាលារៀន តាមវិទ្យុ ទូរទស្សន៍ ការសែតទស្សនាវដ្តី និងលើកម្មវិធីអប់រំដោយផ្ទាល់
- ទទួលខុសត្រូវរៀបចំច្បាប់ និងចេញលិខិតបទដ្ឋានទាំងឡាយ ស្តីពីការត្រួតពិនិត្យ និងការអនុវត្តបទប្បញ្ញត្តិផ្សេងៗដែលទាក់ទង នឹងជំងឺអេដស៍ ដោយសង្កត់ធ្ងន់លើវិស័យសិទ្ធិមនុស្ស និង
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។