ចំនួនអ្នកទស្សនាគេហទំព័រ:
អគ្គលេខាធិការដ្ឋាន
- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ ជាស្ថាប័នប្រតិបត្តិមួយក្នុងនាមជាសេនាធិការជូនអ.ជ.ប.ជ.អ ដែលត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និង អគ្គលេខាធិការរងចំនួន ៣ រូប ជាជំនួយការ។
- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ មាននាយកដ្ឋានចំនួន៤ ជាសេនាធិការគាំទ្របច្ចេកទេស៖
១. នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ
២. នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ
៣. នាយកដ្ឋានទាក់ទង និង ចលនាប្រភពធនធាន និង
៤. នាយកដ្ឋានផែនការ តាមដាន វាយតម្លៃ និង ស្រាវជ្រាវ
- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ មានតួនាទី និង ការទទួលខុសត្រូវរួមក្នុងការប្រតិបត្តិនូវរាល់គោលនយោបាយ និង ផែនការយុទ្ធសាស្រ្តជាតិដែលបានសំរេចដោយថ្នាក់ដឹកនាំអ.ជ.ប.ជ.អ និង មានតួនាទី និង ការទទួលខុសត្រូវដោយឡែកដូចខាងក្រោម៖
១. ដឹកនាំ គ្រប់គ្រង និង សម្របសម្រួលរាល់ការប្រព្រឹត្តទៅជារួមរបស់អគ្គលេខាធិការដ្ឋានអ.ជ.ប.ជ.អ
២. សម្របសម្រួលការរៀបចំសន្និបាតប្រចាំឆ្នាំ អ.ជ.ប.ជ.អ
៣. សម្របសម្រួលការរៀបចំកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាគោលនយោបាយ អ.ជ.ប.ជ.អ
៤. សម្របសម្រួលការរៀបចំកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ
៥. សម្របសម្រួលការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំជាតិ
៦. សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និង ផែនការសកម្មភាពជាតិ
៧. សម្របសម្រួលការរៀបចំគំរោងផែនការជាតិស្តីពីតម្រូវការធនធាន និង ចលនាធនធាន
៨. សម្របសម្រួលការអនុវត្តការឆ្លើយតបជាតិទូលំទូលាយ និង ពហុវិស័យទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍
៩. សម្របសម្រួលការត្រួតពិនិត្យការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍
១០. សម្របសម្រួលការតាមដាន វាយតម្លៃ និង ស្រាវជ្រាវជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ និង
១១. សម្របសម្រួលការបំពេញភារកិច្ចដទៃទៀតយោងទៅតាមការចាំបាច់របស់ អ.ជ.ប.ជ.អ