
១. ដើម្បីឲ្យដឹងថានរណាម្នាក់ផ្ទុកមេរោគអេដស៍ឲ្យបានពិតប្រាកដ គឺមានតែការធ្វើតេស្តឈាមទេទើបអាចធ្វើសេចក្តិសន្និដ្ឋានបាន ហើយការធ្វើតេស្តឈាមនេះគឺធ្វើឡើងតែម្តងគត់ គឺមិនធ្វើច្រើនដងនោះទេ។
២. ការធ្វើតេស្តឈាមដើម្បីចង់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់នរណាម្នាក់គឺត្រូវធ្វើឡើងដោយស្មគ្រ័ចិត្ត និង រក្សាការសម្ងាត់ និង ដោយមានការផ្តល់ប្រឹក្សានៅមុនពេល និង ក្រោយពេលធ្វើតេស្តផងដែរ។
៣. ការធ្វើតេស្តដោយបង្ខំ ឬ ដោយតម្រូវគឺជាអំពើខុសនឹងច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ នៃព្រះរាជាណាចក្រកម្ពុជា។
៤. ប្រជាពលរដ្ឋអាចស្វែងបាននូវសេវាផ្តល់ប្រឹក្សា និង ធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និង រក្សាការសម្ងាត់ចំនួន ២៥៣ កន្លែងនៅទូទាំងប្រទេសកម្ពុជា។
៥. ប្រសិនបើអ្នកឋិតនៅក្នុងស្ថានភាពដូចខាងក្រោមអ្នកគួរតែទៅធ្វើតេស្តឈាមរកមើលមេរោគអេដស៍ៈ
- ធ្លាប់ ឬ កំពុងមានដៃគូរួមភេទច្រើន
- ធ្លាប់បញ្ចូលឈាមពីមុនមក
- ធ្លាប់ ឬ ឧស្សាហ៍កើតជំងឺកាមរោគ
- ធ្លាប់ ឬ កំពុងប្រើប្រាស់គ្រឿងញៀន
- ស្រ្តីមានផ្ទៃពោះ ដែលស្វាមីខិតនៅក្នុងស្ថានភាពខាងលើ
៦. ការដឹងបានឆាប់ពីស្ថានភាពផ្ទុកមេរោគអេដស៍ មានប្រយោជន៍ខ្លាំងណាស់ ក្នុងការទទួលបាននូវសេវាថែទាំ និង ព្យាបាលបានទាន់ពេលវេលាដើម្បីរក្សាប្រព័ន្ធ ភាពស៊ាំការពារសារពាង្គកាយមនុស្សឲ្យនៅរឹងមាំជានិច្ច ក្នុងការទប់ទល់ប្រឆាំងនឹងមេរោគអេដស៍។