១. ស្រោមអនាម័យគឺនៅតែជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍នៅកម្ពុជា
២. ត្រូវប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ និង ឲ្យបានជាប់លាប់បំផុត
២.១. ត្រូវចេះជ្រើសរើសស្រោមអនាម័យមកប្រើប្រាស់ (គឺជាស្រោមអនាម័យសម្រាប់បង្ការការចម្លងមេរោគអេដស៍)
២.២. ត្រូវចេះត្រួតពិនិត្យគុណភាពរបស់ស្រោមអនាម័យ
- មិនទានហួសកាលបរិច្ឆេទកំណត់ឲ្យប្រើប្រាស់
- មានទឹករំអិល
- បានរក្សាទុកនៅក្នុងកន្លែងដែលមិនត្រូវកំដៅថ្ងៃ ឬ កំដៅនានា
២.៣. ត្រូវចេះប្រើប្រាស់ឲ្យបានច្បាស់លាស់
- ហែកស្រោមអនាម័យប្រើតែក្នុងពេលដែលខ្លួនមានបំណងចង់ស៊កបញ្ចូលលិង្គទៅក្នុងផ្លូវភេទតែប៉ុណ្ណោះ
- មុនហែកស្រោមអនាម័យប្រើ ត្រូវរុញស្រោមអនាម័យឲ្យទៅមួយចំហៀង ហើយប្រើសាច់ដៃដើម្បីហែកកញ្ចប់ស្រោម (មិនត្រូវប្រើក្រចកដៃទេ)
- ពេលហែកបានហើយ ត្រូវរុញស្រោមអនាម័យឲ្យលៀនចេញពីស្រោម រួចយកម្រាមដៃទៅទាញស្រោមអនាម័យចេញពីកញ្ចប់ (មិនត្រូវប្រើក្រចកដៃទេ)
- ត្រូវពាក់ស្រោមអនាម័យភ្លាមដោយពន្លាស្រោមអនាម័យទៅលើលិង្គ ដោយប្រើដៃម្ខាងទៀតទៅច្របាច់ផ្នែកចុង (កណ្តក់) នៃស្រោមអនាម័យ ដើម្បីកុំឲ្យខ្យល់ចូល
ដែលនាំឲ្យប៉ោង និង បែកធ្លាយនៅពេលរួមភេទ
- នៅពេលដែលពាក់រួចហើយ ត្រូវស៊កបញ្ចូលភ្លាមទៅក្នុងផ្លូវភេទស្រ្តី
- នៅពេលដែលមានអារម្មណ៍បញ្ចេញទឹកកាមហើយ ត្រូវយកដៃម្ខាងទប់កងស្រោមអនាម័យដែលនៅខាងក្រៅឲ្យជាប់ ដើម្បីកុំឲ្យវារបូតចូលទៅក្នុងផ្លូវភេទរបស់ស្រ្តី
- ពេលបញ្ចេញទឹកកាមនៅក្នុងស្រោមអនាម័យរួចហើយ ត្រូវយកក្រដាសស្អាតទ្រាប់ និង ចាប់ទាញស្រោមអនាម័យចេញពីក្នុងផ្លូវភេទស្រ្តី
- ស្រោមអនាម័យដែលប្រើរួចហើយ ត្រូវយកទៅចោលក្នុងធុងសម្រាម ដើម្បីយកទៅកប់ចោល ឬ ដុតចោល គឺមិនអាចចោលពាសវាលពាសកាលបានទេ។