មេរោគអេដស៍ គឺ ជាមេរោគប្រភេទវីរុស ដែលបង្កឲ្យទៅជាជំងឺអេដស៍។ មេរោគអេដស៍ជាវីរុសថិតក្នុងប្រភេទ ឡង់ទី រេត្រូ វីរុស ។
ការពន្យល់ៈ
១. វីរុសៈ មានន័យថាមានទំហំតូចណាស់ (ដ្យាម៉ែតស្មើនឹង ១២០ ណាណូម៉ែត)តូចជាងគោលិកាក្រហម ៦០ដង ដែលមិនអាចមើលឃើញដោយមីក្រូទស្សន៍ធម្មតាបានទេទាល់តែមីក្រូទស្សន៍អេឡិចត្រូនិក។
២. ឡង់ទីៈ មានន័យថាយឺត គឺចង់បញ្ជាក់ថាមេរោគអេដស៍ពេលដែលបានឆ្លងចូលទៅក្នុងខ្លួនមនុស្សហើយ គឺវាមិនបង្កឲ្យទៅជាជំងឺភ្លាមទេ គឺវាទាមទារនូវរយៈពេលបង្ករោគជាមធ្យម៨ឆ្នាំ។
៣. រេត្រូៈ មានន័យគ្មានក្រូមូហ្សូម DNA ដូច្នេះមេរោគអេដស៍ មិនអាចបន្តពូជដោយខ្លួនឯងបានទេ ហេតុនេះវាត្រូវការខ្ចី DNA គោលិកាសរបស់មនុស្សដើម្បីបន្តពូជ។