ជំងឺអេដស៍ គឺ ជាចង្កោមរោគសញ្ញានៃជំងឺឱកាសនិយមដែលកើតមានឡើង ដោយសារតែមេរោគអេដស៍បានធ្វើឲ្យសារពាង្គកាយមនុស្សចុះខ្សោយ
ការពន្យល់ៈ
១. ចង្កោមរោគសញ្ញាៈ គឺជាការផ្សំគ្នារវាងសញ្ញាត្អូញត្អែរដោយអ្នកជំងឺ និង សញ្ញាដែលរកឃើញដោយគ្រូពេទ្យ ប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ។
២. ជំងឺឱកាសនិយមៈ គឺជាជំងឺដែលបង្កឡើងដោយមេរោគនានា ក្នុងពេលដែលប្រព័ន្ធភាពស៊ាំសារពាង្គកាយរបស់មនុស្សកំពុងតែចុះខ្សោយ។
៣. ប្រព័ន្ធភាពស៊ាំការពារសារពាង្គកាយមនុស្សៈ ចំពោះមេរោគអេដស៍គឺសំដៅទៅលើគោលិកាសប្រភេទ CD4 ដែលជាធម្មតាគឺមានចំនួន ៥០០-១០០០ ក្នុងមួយមីលីម៉ែតគីបឈាម។
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយៈ មានន័យថាចំនួនគោលិកាសប្រភេទ CD4 បានធ្លាក់ចុះទាបជាង ២០០ ក្នុងមួយមីក្រូលីត្រឈាម។