
មនុស្ស ១,៦លាននាក់ស្លាប់ មនុស្ស២លាននាក់ថ្មីឆ្លងជំងឺអេដស៍ អ្នកជំងឺ១៦លាននាក់ ត្រូវការនូវការព្យាបាលជាបន្ទាន់ នេះជាស្ថានភាពនៃជំងឺអេដស៍ក្នុងឆ្នាំ២០១៣ ។ នេះគឺជាជំងឺមួយ ដែលអាចព្យាបាលបានអស់រយៈពេលជាង១៥ឆ្នាំហើយគិតមកដល់ពេលនេះ ប៉ុន្តែជំងឺអេដស៍ នៅតែសម្លាប់មនុស្ស ៥០០០នាក់ក្នុងមួយថ្ងៃ ។ យើងដឹងពីវិធីក្នុងការកាត់បន្ថយការរីករាលដាល ជំងឺនេះ ក៏ប៉ុន្តែដោយហេតុថាការវិនិយោគមិនគ្រប់គ្រាន់ ជំងឺបានកើនឡើងយ៉ាងពិតប្រាកដ។