ក្រុមអ្នកស្រាវជ្រាវកែប្រែអង្គបដិបក្ខ VRC01 ធ្វើឱ្យវាស្ថិត នៅក្នុងឈាម និង ជាលិកាគន្លឹះបានរយៈពេលវែងជាង

ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបន្តចាក់បញ្ចូល ឬ ចាក់បញ្ចូលទៅក្នុងឈាមនូវ អង្គបដិបក្ខមេរោគ អេដស៍ឈ្មោះ bNAbs (broadly neutralizing HIV antibodies) ជាយុទ្ធសាស្រ្តការពារជំងឺអេដស៍ ។ បច្ចេកទេសនេះត្រូវបានគេហៅថា ការបង្ការោគអកម្ម (Passive Immunization) ដែលត្រូវបានបង្ហាញថា វាការពារសត្វស្វាពីការឆ្លងមេរោគអេដស៍ដែលគេហៅថា ស៊ីវ (SHIV: Simian human immunodeficiency virus)។ ដើម្បីទទួលបានការបង្កាអកម្មមួយដែលជាជម្រើសបង្កាមេរោគអេដស៍មើលឃើញយ៉ាងទូលំ ទូលាយមួយសម្រាប់មនុស្ស ក្រុមអ្នកវិទ្យាសាស្ត្រចង់ធ្វើការកែប្រែប្រភេទ bNAbs មួយចំនួនតូចដែល ត្រូវការចាំបាច់ប្រើប្រាស់មួយប្រភេទៗសម្រាប់តែម្តងក្នុងរយៈពេលរៀងរាល់២-៣ខែ ។
ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយវិទ្យាស្ថានជាតិសុខភាពរបសើសហរដ្ឋអាម៉េរិក បាន កែប្រែអង្គបដិបក្ខប្រឆាំងមេរោគអេដស៍ (anti-HIV bNAb) ដែលឱ្យឈ្មោះហៅថា VRC01 នៅពេល ចាក់ចូលក្នុងឈាមសត្វស្វា វាអាចស្ថិតនៅក្នុងឈាមបានយូរជាងបីដងលើការដែលមិនបានកែប្រែ VRC01 ហើយស្ថិតនៅនឹងភ្នាសជាលិការន្ធគូទ និង នៅទីនោះបានយូរជាង VRC01ដែលមិនកែប្រែ ប្រហែលពីរដង ។ កំហាប់របស់អង្គបដិបក្ខប្រឆាំងមេរោគអេដស៍នៅនឹងផ្ទៃភ្នាសរន្ធគូទ និង រន្ធយោនី មានសារៈសំខាន់ណាស់សម្រាប់រាំងខ្ទប់ការចម្លងមេរោគអេដស៍តាមផ្លូវភេទ ដែលជាប្រធានបទនៃការ សិក្សាស្រាវជ្រាវបន្ថែម ។
លើសពីនេះទៀតក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថាការចាក់បញ្ចូលក្នុងឈាមកម្រិតទាបនូវVRC01ដែលបានកែប្រែបានការពារសត្វស្វាពីការឆ្លងស៊ីវ(SHIV)មានប្រសិទ្ធភាពជាងVRC01ដែលមិនបានទទួលការកែប្រែ ។ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថាការកែប្រែបានធ្វើឱ្យសមត្ថភាពVRC01តោងភ្ជាប់ជាមួយប្រូតេអ៊ីនម៉្យាងរបស់កោសិកាដែលការពារអង្គបដិបក្ខពីការកម្ទេចនៅក្នុង កោសិកានិង វាមានឥទ្ធិពលធ្វើឱ្យអង្គបដិបក្ខបានទៅដល់ភ្នាសជាលិកាយ៉ាងញឹកញាប់និង ស្ថិតនៅ ទីនោះបានកម្រិតណា ។របកគំហើញនេះអាចជូនព័ត៌មានអំពីយុទ្ធសាស្រ្តការពារដោយអង្គបដិបក្ខ ទល់ទប់ជាមួយនឹងមិនត្រឹមតែមេរោគអេដស៍ប៉ុណ្ណោះទេតែជាមួយនឹងប្រភេទវីរុសដទៃផ្សេងទៀតដែលឈ្លានពាននៅតាមភ្នាសរបស់សរីរាង្គដូចជាវីរុសរ៉ូតា(rotavirus)វីរុសជំងឺគ្រុនស្វិតដៃជើង(poliovirus) វីរុសណូរ៉ូ (norovirus)និងវីរុសគ្រុនផ្តាសាយ ។
(អត្ថបទដែលបកប្រែក្រៅផ្លូវការនេះដកស្រង់ចេញពីគេហទំព័រ http://www.niaid.nih.gov/news/newsreleases/2014/Pages/HIVpassiveImmunization.aspx)