សេចក្តីសង្ឃឹមថ្មីសំរាប់អ្នកជំងឺអេដស៍៖ ការព្យាបាលដោយប្រើអង្គបដិបក្ខដែលកំពុងត្រូវបាន ធ្វើឡើងជាលើកដំបូង អាចត្រួសត្រាយផ្លូវអោយមានថ្នាំបង្ការការពារជំងឺអេដស៍
- អង្គបដិបក្ខថ្មីរាំងខ្ទប់ប្រូតេអ៊ីនដែលមានមុខងារជាប្រូតេអ៊ីនតោងភ្ជាប់ចាំបាច់ដើម្បីបង្ករោគនៅកោសិការមនុស្ស
- អ្នកជំងឺដែលត្រូវបានចាក់បញ្ចូលអង្គបដិបក្ខឃើញមានការថយចុះមេរោគនៅក្នុងឈាមរបស់ពួកគេចំនួន៣០០ដង
- ពួកអ្នកវិទ្យាសាស្រ្តមានជំនឿថា ការរកឃើញដ៏សំខាន់នេះអាចនាំអោយមានថ្នាំបង្ការ (វ៉ាក់សាំង) ប្រឆាំងនឹងមេរោគអេដស៍
ដោយ Lizzie Parry សំរាប់ MAILONLINE
ផ្សព្វផ្សាយនៅម៉ោង ៨:៣៥ នាទី ម៉ោងសកល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅម៉ោង ១០:០៥នាទី ម៉ោងសកល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥
ការព្យាបាលជំងឺអេដស៍ថ្មីមួយបានធ្វើឡើងជាលើកដំបូងដោយប្រើប្រាស់អង្គបដិបក្ខទៅវាយប្រហារមេរោគវាអាចនាំអោយរកឃើញថ្នាំបង្ការដែលការពារការបង្កររោគអេដស៍។ លទ្ធផលដំបូងស្តែងចេញពីការពិសោធន៍លើអ្នកជំងឺ បង្ហាញថាការព្យាបាលពិសោធន៍អាចកាត់បន្ថយយ៉ាងសន្ធឹកសន្ធាប់កំរិតមេរោគនៅក្នុងឈាមអ្នកជំងឺ (បរិមាណមេរោគរបស់អ្នកជំងឺ)។ អ្នកវិទ្យាសាស្រ្តដែលនៅពីក្រោយរបកគំហើញសង្ឃឹមថាការរកឃើញរបស់ពួកគេផ្តល់យុទ្ធសាស្រ្តថ្មីៗសំរាប់ប្រយុទ្ធប្រឆាំងឫក៏អាចការពារការបង្ករោគបានផង។ អង្គបដិបក្ខត្រូវបានរៀបចំផលិតដោយអ្នកស្រាវជ្រាវដើម្បីរាំងខ្ទប់ប្រូតេអ៊ីនគន្លឹះមួយដែលមានមុខងារតោងភ្ជាប់របស់មេរោគដែលវាចាំបាច់សំរាប់ការបង្ករោគដល់គោលិកាឈាមមនុស្ស។ ជាលទ្ធផលអ្នកជំងឺដែលត្រូវបានចាក់បញ្ចូលអង្គបដិបក្ខបន្សាបក្នុងអំឡុងពេលពិសោធន៍បានឃើញការកាត់បន្ថយ៣០០ដងចំនួនបន្ទុកមេរោគរបស់ពួកគេ។
អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Rockefeller ក្នុងទីក្រុងញូយ៉កជឿថាការព្យាបាលមួយថ្មីដោយប្រើអង្គបដិបក្ខអាចត្រួសត្រាយផ្លូវសំរាប់ផលិតថ្នាំបង្ការថ្មីមួយ(វ៉ាក់សាំង)ការពារជំងឺអេដស៍បន្ទាប់ពីការពិសោធន៍គ្លីនិកជាច្រើនបានបង្ហាញអោយឃើញថាការព្យាបាលបានផ្តល់លទ្ធផលនាំអោយមានការថយចុះចំនួន៣០០ដងនៃបរិមាណមេរោគនៅក្នុងឈាមអ្នកជំងឺ។ ចំពោះមនុស្សដែលបានឆ្លងមេរោគអេដស៍មានការប្រយុទ្ធឥតឈប់រវាងមេរោគនិងប្រព័ន្ធភាពស៊ាំការពាររាងកាយ។ ការបង្ករោគបំលែងផ្លាស់ប្តូរដើម្បីគេចពីការកំទេចហើយអាចស្ថិតក្នុងពីរឫបីជំហានឈានមុននៅគ្រាដែលសរីរាង្គផលិតអង្គបដិបក្ខថ្មីៗដើម្បីកំទេចមេរោគ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rockefeller ក្នុងទីក្រុងញូយ៉កពេលនេះជឿថាការប្រើប្រាស់អង្គបដិបក្ខសំយោគដែលភ្ជាប់ទៅផ្ទៃរបស់ប្រូតេអ៊ីនលើភ្នាសផ្នែកខាងក្រៅរបស់មេរោគអាចផ្តល់ជំរើសព្យាបាលមួយពីការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ដែលកំពុងត្រូវបានប្រើប្រាស់នៅពេលបច្ចុប្បន្ន។ ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថាការរកឃើញថ្មីនិងចេញជាលទ្ធផលបង្កើតថ្នាំវ៉ាក់សាំងព្យាបាលថ្មីៗ។ អង្គបដិបក្ខមេរោគអេដស៍ដែលបានពិសោធន៍ជាមួយមនុស្សកាលពីពេលមុនបានបង្ហាញលទ្ធផលខកចិត្តប៉ុន្តែអង្គបដិបក្ខដែលត្រូវបានពិសោធន៍នៅសាកលវិទ្យាល័យ Rockefeller ស្ថិតក្នុងជំនាន់ថ្មីមួយនៃអង្គបដិបក្ខបន្សាបដ៏ទូលំទូលាយដែលវាយប្រហារលក្ខណៈលំដាប់ទូលាយទៅនឹងប្រភេទមេរោគអេដស៍នានា។
បុរសខ្ទើយដែលមានសុខភាពល្អគួរត្រូវបានផ្តល់អោយថ្នាំប្រឆាំងមេរោគអេដស៍
បុរសខ្ទើយដែលមានសុខភាពល្អគួរត្រូវបានផ្តល់អោយថ្នាំប្រឆាំងមេរោគអេដស៍ដើម្បីកាត់បន្ថយចំនួនករណីឆ្លងមេរោគអេដស៍ជាការផ្តល់ដំបូន្មានដោយការស្រាវជ្រាវមូលដ្ឋានមួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីដើមឆ្នាំនេះ។ ការសិក្សាគួរអោយមានមោទនៈដែលបានធ្វើឡើងនៅប្រទេសអង់គ្លេសផ្តល់សក្ខីកម្មដំបូងថាការព្យាបាលកំចាត់មេរោគអេដស៍ជាវិធីការពារគឺមានប្រសិទ្ធភាពខ្ពស់នៅក្នុងពិភពជាក់ស្តែង។ វាបានបង្ហាញថាការផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ Truvada នៅមុនគ្រាដែលអាចចម្លងមេរោគ អេដស៍អាចកាត់បន្ថយហានិភ័យនៃការឆ្លងរោគក្នុងចំណោមបុរសដែលរួមភេទជាមួយបុរសបានច្រើន រហូតដល់៨៦%។ ការសិក្សាពីមុនបានផ្តល់ដំបូន្មានថា ការផ្តល់ថ្នាំព្យាបាលសំរាប់ការពារ អាចកាត់បន្ថយអត្រាចម្លង មេរោគអេដស៍ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើវិធីនេះវាមានប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្តែង។
លោកស្រីវេជ្ជបណ្ឌិត Marina Caskey សហអ្នកនិពន្ធចំបងនៃការសិក្សាស្រាវជ្រាវ បាននិយាយថា អង្គបដិបក្ខមួយតែឯង ដូចថ្នាំមួយមុខអញ្ចឹង វានិងមិនគ្រប់គ្រាន់សំរាប់បង្រ្កាបការកើនឡើងមេរោគ ក្នុងរយៈពេលយូអង្វែងទេ។ អ្វីដែលពិសេសរបស់អង្គបដិបក្ខទាំងនេះ គឺថាវាសកម្មប្រឆាំងជាមួយប្រភេទមេរោគអេដស៍ជាង ៨០% ហើយពួកវាមានកំលាំងខ្លាំងក្លាបំផុត។ ការសិក្សាស្រាវជ្រាវវាបង្ហាញថាការព្យាបាលដោយអង្គបដិបក្ខថ្មីមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទមេរោគអេដស៍ ១៩៥ ក្នុងចំណោម ២៣៧។ ប្រព័ន្ធភាពស៊ាំរាងកាយនៃមនុស្សដែលបានឆ្លងមេរោគអេដស៍ បានផលិតជាលក្ខណៈធម្មជាតិអង្គ បដិបក្ខបន្សាបទូលំទូលាយក្នុងចំណោមអ្នកជំងឺពី១០ទៅ៣០%ប៉ុន្តែបន្ទាប់ពីបានឆ្លងច្រើនឆ្នាំ ប៉ុណ្ណោះ។ នៅពេលនោះមេរោគបានវិវត្ត និងបំលែងខ្លួនទៅដល់ចំណុចមួយធ្វើអោយអំណាចអង្គ បដិបក្ខប្រែជាគ្មានប្រសិទ្ធភាព។ ប៉ុន្តែដោយផ្តាច់បំបែក និងក្លូនអង្គបដិបក្ខទាំងនេះ អ្នកវិទ្យាសាស្ត្រ អាចប្រើប្រាស់វាជាសារធាតុ សំរាប់ការព្យាបាល ប្រឆាំងនឹងមេរោគអេដស៍ ដែលមានពេលតិចទៅសំរាប់វិវត្ត។ ជាផ្នែកមួយនៃការស្រាវជ្រាវថ្មី អ្នកដែលបានឆ្លងមេរោគអេដស៍ និងអ្នកដែលគ្មានឆ្លងមេរោគត្រូវ បានផ្តល់អោយនូវអង្គបដិបក្ខដោយចាក់បញ្ចូលមួយដូសគត់តាមសសៃរឈាម និងតាមដានអំឡុង ពេល៥៦ថ្ងៃក្នុងកំរិតថ្នាំខ្ពស់បំផុត ៣០មីលីក្រាមក្នុងទំងន់មួយគីឡូ អ្នកដែលបានឆ្លងមេរោគអេដស៍ទាំង៨នាក់ ដែលបានទទួលការព្យាបាល បានបង្ហាញការថយចុះចំនួន៣០០ដង នូវបរិមាណមេរោគដែលត្រូវបាន គេរាប់នៅក្នុងឈាមអ្នកទាំងនោះ។ ភាគច្រើននៃអ្នកចូលរួមក្នុងការពិសោធន៍ទាំងនោះបានថយចុះ កំរិតមេរោគដល់កំរិត ទាបបំផុតត្រឹមតែក្នុងសប្តាហ៍ទី១នៃការព្យាបាលប៉ុណ្ណោះ។ការសិក្សាបញ្ជាក់បង្ហាញជាលើកដំបូងដែលអង្គបដិបក្ខជំនាន់ថ្មីត្រូវបានពិសោធន៍សាកល្បងលើមនុស្ស។
លោកស្រីវេជ្ជបណ្ឌិត Marina Caskey សហអ្នកនិពន្ធចំបងនៃការសិក្សាស្រាវជ្រាវបាននិយាយថា អ្វីដែល ពិសេសរបស់អង្គបដិបក្ខទាំងនេះគឺថា ពួកវាសកម្មទល់នឹងប្រភេទមេរោគអេដស៍លើសពី៨០% ហើយពួកវាមានកំលាំងខ្លាំងក្លាណាស់លោកស្រីវេជ្ជបណ្ឌិត Marina Caskey និយាយថា ការសាកល្បងបន្តទៀតគឺអាចជាការព្យាបាល ដោយអង្គបដិបក្ខ រួមគ្នាជាមួយថ្នាំប្រឆាំងមេរោគអេដស៍ដែលមានបច្ចុប្បន្នដើម្បីធានាត្រួតត្រាការបង្ករ រោគអោយបានកាន់តែប្រសើរដើម្បីការពារការចាប់ផ្តើមបង្ករជាជំងឺអេដស៍។ លោកស្រីវេជ្ជបណ្ឌិត បាននិយាយថាក្នុងរយៈពេល២ឬ៣ខែ អាចត្រូវការការព្យាបាលអង្គបដិបក្ខ ម្តង បើប្រៀបធៀបជាមួយកំរិតប្រើរបស់ថ្នាំប្រឆាំងមេរោគអេដស៍ បច្ចុប្បន្នការព្យាបាលជំរើសជួរមុខ។ លើសពីលទ្ធភាពនៃការព្យាបាល ការសិក្សាក៏បានសង្ឃឹមអំពីថ្នាំវ៉ាក់សាំងការពារការចម្លងមេរោគ អេដស៍ណាមួយដែរ។ លោកស្រីវេជ្ជបណ្ឌិត Marina Caskey បាននិយាយថា ប្រសិនអ្នកស្រាវជ្រាវអាចធ្វើអោយប្រព័ន្ធ ភាពស៊ាំរបស់មនុស្សដែលគ្មានឆ្លងមេរោគអេដស៍ បង្កើតអង្គបដិបក្ខខ្លាំងក្លាដូចដែលបានធ្វើការ ពិសោធន៍ វាអាចនឹងគ្រប់គ្រាន់រាំងខ្ទប់ការបង្ករោគ មុននឹងវាអាចកើតឡើង។
ការសិក្សាស្រាវជ្រាវ ត្រូវបានបោះពុម្ពផ្សព្វផ្សាយដោយ Journal Nature