ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

លោកទេសរដ្ឋមន្រ្តី អៀង មូលី ចូលរួមទិវាជ័យជំនះ ៧ មករា នៅស្រុកពារាំង

     កាលពីព្រឹកទី ៧​ មករា ​២០១៤ លោក​ទេស​រដ្ឋ​មន្ត្រី អៀង មូលី ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​​ជំ​ងឺ​អេដស៍ បាន​ចូល​រួម​ជា​អ​ធិប​តី​ក្នុង​ពិ​ធី​រំ​លឹក ខួប​ទី ៣៥ នៃ​ទិ​វា​ជ័យ​ជំ​នះ ៧ មក​រា​ នៅ​សា​លា​ស្រុក​ពា​រាំង ក្នុង​ឋា​នៈ​ជា​តំ​ណាង​លោក​​ឧប​នា​យក​រដ្ឋ​មន្រ្តី ​ប៊ិន​ ឈិន ។ ចូល​រួម​ជាគ​ណៈ​អ​ធិប​តី មាន​​លោក​​អ​​នុ​​ប្រ​​ធា​ន​​អា​​ជ្ញា​​ធរ​​ជាតិ​​ប្រ​​យុទ្ធ​​នឹង​​ជំងឺ​អេដស៍ វេជ្ជ​បណ្ឌិត កៅ ទ្រី លោក គង់ រដ្ឋា លោក​អ​ភិ​បាល​ស្រុក​ពា​រាំង ឡុង ថាត និង​ មន្រ្តី រាជ​ការ​អ្នក​មុខ​អ្នក​ការ​មួយ​ចំ​នួន​ទៀត​ ។  ស​មា​ជិក​ចូល​រួម​មាន​សិស្សា​នុ​សិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តី​សា​លា​ស្រុក​​ក្រុ​ម​ប្រឹក្សា​ឃុំ កង​កម្លាំង​ ប្រ​ដាប់​អាវុធ​ មាន​ចំនួន ៤៧០ នាក់ ។ ក្រោយ​ពី​បាន​ស្តាប់​សុន្ទរ​កថា​ស្វា​គមន៍​របស់​លោក​អ​ភិ​បា​ល​ស្រុក​រួច​មក លោក​ទេស​រដ្ឋ​មន្រ្តី អៀង មូលី  បាន​ឡើង​អាន​សុន្ទរ​កថា​របស់​សម្តេច​អគ្គ​ម​ហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រ​ធាន​ព្រឹទ្ធ​សភា ប្រ​ធាន​គ​ណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ថ្លែង​ក្នុង​ពិ​ធី​មី​ទ្ទីញ រំលឹក​ខួប​ទី ៣៥ នៃ​ទិ​វា​ជ័​យ​ជំ​នះ ៧ មករា (៧ ​មករា ១៩៧៩ - ៧ មករា ២០១៤) ដែល​ជា​សា​ររំ​លឹក​គុណ​ចំ​ពោះ​វីរ​យុទ្ធ​ជន យុទ្ធ​នារី អ្នក​ស្ន​ហា ជាតិ ដែល​បាន​ប្រ​យុទ្ធ​រំ​ដោះប្រជា​ពល​រដ្ឋ​ខ្មែរ ឲ្យ​រួច​ចាក​ពី​រ​​បប​ប្រ​ល័យ​ពូជ​សាសន៍ ប៉ុល ពត និង ចា​សា​រ​គោ​រពវិ​ញ្ញាណ​ក្ខន្ធ​ប្រ​​ជា​​ពល​​រដ្ឋ​​ខ្មែរ​​ រាប់​​លាន​​នាក់​​ដែល​​បាន​​បាត់​​បង់​​ជីវិត​​យ៉ាង​​អ​​យុត្តិ​​ធម៌​​នៅ​​ក្នុង​​របប​​ប្រ​​ល័យ​​ពូជ​​សាសន៍ ។ ជា​មួ​យ​គ្នា​នោះ លោក​ទេស​រដ្ឋ​មន្រ្តី អៀង មូលី​ ក៏បាន​​រំ​​លឹក​​អង្គ​​ប្រ​​ជុំ​​អំ​​ពី​​ការ​​ខឹត​​ខំ​របស់​រាជ​រដ្ឋា​ភិ​បាល​អា​ណត្តិ​ទី ៥ ក្នុង​ការ​ក​សាង​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ និង អ​ភិ​វឌ្ឍន៍​ជាតិ​ជា​ពិ​សេស ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ភាព​ក្រីក្រ ។