ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សេចក្តី​ប្រកាស​ព័ត៌មាន រដ្ឋាភិបាល​នានា​ប្តេជ្ញា​បង្កើន​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ជាស​កល ដើម្បី​បញ្ចប់​ជំងឺអេដស៍​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​នៅ​ឆ្នាំ២០៣០

ហ្សឺណែវ ថ្ងៃទី១៤ ធ្នូ ២០២៣ ៖ កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល (PCB) របស់ UNAIDS បាន​បញ្ចប់​នៅ​ថ្ងៃនេះ នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ី​ស ដោយ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ២០៣០។
នៅក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមប្រឹក្សា​ភិបាល នាយក​ប្រតិបត្តិUNAIDS លោកស្រី Winnie Byanyima បាន​ថ្លែង​ថា “ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ឥឡូវនេះ​ជា​ពេលសម្រាក ប៉ុន្តែ​យើង​មិនទាន់​ធ្វើការរួច​រាល់​នៅឡើយ​ទេ។ ហើយ​ការ​ដកថយ​មុន​ពេល​យើង​ធ្វើការរួច គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ជំងឺរាតត្បាត​រើ​ឡើងវិញ ជា​អ្វី​ដែល​អ្នកមាន​អំណាច​តិច​បំផុត​ត្រូវ​បាន​ទុកចោល ជា​អ្វី​ដែល​មេរោគ​វិវត្តន៍។ នៅក្នុង​ពេល​មាន​ជំងឺរាតត្បាត គេ​មិន​អាច​នៅ​ស្ងៀម​បានទេ។ បើ​យើង​មិន​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ទេ មេរោគ​នឹង​កើនឡើង”។
កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​នេះ បាន​ធ្វើឡើង​នៅពេល​វេលា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ឆ្លើយតបទៅនឹង​មេរោគ​អេដស៍ គឺ​នៅ​ចំពាក់​កណ្តាលផ្លូវ​នៃ​យុទ្ធសាស្ត្រ​ជំងឺអេដស៍​សកល​ឆ្នាំ២០២១-២០២៦ ខណៈ​ដែលUNAIDS កំពុង​បង្កើន​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទ្វេដង​លើ​ការសម្រេច​បាន​គោលដៅ​ឆ្នាំ២០២៥។
ស្ត្រី​ទីមួយ​នៃ​ប្រទេស​ណាមីប៊ី អ្នកស្រី ម៉ូ​នី​កា ហ្កេនហ្គោស បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​លើកឡើង​ថា “ជោគជ័យ​មួយ​ផ្នែក​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺអេដស៍ រួម​ជាមួយនឹង​ការ​លេចចេញ​នូវ​ជំងឺរាតត្បាត​នានា​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​ស្កប់ស្កល់​ដែល​ត្រូវតែ​ផ្លាស់​ប្តូរ។ ការ​គិត និង​វិធី​សាស្រ្ត ថ្មីៗ គឺជា​តម្រូវការ​ជាបន្ទាន់​ដើម្បី​ឈាន​ដល់​គោលដៅ​ឆ្នាំ២០២៥ និង​ដើម្បី​សម្រេច​បាន​គោលដៅ​នៃ​ការ​បញ្ចប់​ជំងឺរាតត្បាត​នៅ​ឆ្នាំ២០៣០។
ឆ្លើយតប​នឹង​កង្វះខាត​ក្នុង​ការ​ផ្តល់​ថវិកា​ជាស​កល​សម្រាប់​មេរោគ​អេដស៍ និង​ដល់UNAIDS លោកស្រី Byanyima បាន​ទទូច​សុំ​ឱ្យ​ម្ចាស់​ជំនួយ​វិភា​ជធនធាន​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ពង្រីក​លំហ​ថវិកា​របស់​ពួក​គេ និង​ផ្តល់​ថវិកា​ពេញលេញ​ដល់UNAIDS នូវ​ថវិកា​រយៈពេល​ច្រើន​ឆ្នាំ (បច្ចុប្បន្នUNAIDS មាន​កង្វះខាត​ថវិកា​ចំនួន៥០លាន​ដុល្លារ​អាម៉េរិក)។ នៅ​ឆ្នាំ២០២២ ថវិកា​ចំនួន២០,៨ប៊ី​លាន​ដុល្លារ​អាម៉េរិក​អាច​រកបាន​សម្រាប់​ការ​ឆ្លើយតប​ជាស​កល​នឹង​មេរោគ​អេដស៍ ពោល​គឺ​តិច​ជាង​ចំនួន​ថវិកា២៩,៣ប៊ី​លាន​ដុល្លារ​អាម៉េរិក​ដែល​ត្រូវការ​នៅ​ឆ្នាំ២០២៥។
លោក Binod Mahanty ទីប្រឹក្សា​សុខភាព ក្រសួងសុខាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​ថ្លែង​ថា “យើង​នៅតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​ថវិកា​បច្ចុប្បន្ន​នៃ​កម្មវិធី​រួម និង​ផល​ប៉ះពាល់​ដែល រំពឹង​ទុក​លើ​ផ្នែក​ដែល​ផ្តល់​លទ្ធផល​យុទ្ធ​សា​ស្ត្រផ្សេងៗ។ យើង​កំពុង​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​សមាជិក ក្រុមប្រឹក្សា​សម្របសម្រួល​ទាំងអស់ និង​អ្នកសង្កេតការណ៍​ឱ្យ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​កម្មវិធី​រួម​ក្នុង​ឆ្នាំ២០២៤”។
ថ្មីៗនេះ ម្ចាស់​ជំនួយ​មួយចំនួន​បាន​បង្កើន​ការចូលរួម​ចំណែក​ជា​ស្នូល​របស់​ពួក​គេ​ជាមួយនឹង UNAIDS ដែល​ក្នុង​នោះ​រួមមាន​ប្រទេស​កូ​តឌីវ័រ ហូ​ឡង់ និង​សហរដ្ឋ​អាម៉េរិក។ ក្នុងអំឡុងពេល​នៃ កិច្ចប្រជុំ ប្រទេស​បារាំង​បាន​ប្រកាស​ពី​ការ​បង្កើន​ថវិកា៥០% នៅក្នុង​ការចូលរួម​ចំណែក​ស្ម័គ្រចិត្ត​របស់​ខ្លួន​ដល់UNAIDS ឯអាល្លឺម៉ង់​បាន​ប្រកាស​បន្ថែម​ថវិកា១លាន​អឺ​រ៉ូ ហើយ​លុច​សំ​បួ​បាន​ប្រកាស​បន្ថែម​ថវិកា១សែន​អឺ​រ៉ូ​ដល់UNAIDSផង​ដែរ។
ប្រទេស​ផ្សេងទៀត​ក៏បាន​បង្កើន​ការ​គាំទ្រ​នា​ពេល​ថ្មីៗនេះ​ផង​ដែរ ក្នុង​នោះ​រួមមាន​ប្រទេស អូស្ត្រាលី​ដែល​បាន​ប្រកាស​ការ​វិនិយោគ​រហូតដល់ ១២លាន​ដុល្លារ​អូស្ត្រាលី សម្រាប់​ភាពជា​ដៃគូ​ថ្មី​ជាមួយនឹងUNAIDS ដើម្បី​ទុក​ឱ្យ​សហគមន៍​ដឹកនាំ​ក្នុង​ការ​បញ្ចប់​ជំងឺអេដស៍​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ “ទុក​ឱ្យ​សហគមន៍​ដឹកនាំ”គឺជា​ប្រធានបទ​នៃ​របាយការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ឆ្នាំនេះ​របស់UNAIDS ដែល​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​ដែល​សហគមន៍​ត្រូវ​ធ្វើ​ក្នុង​ការ​ឆ្លើយតប​នឹង មេរោគ​អេដស៍ និង​ថា​តើ​កង្វះខាត​ថវិកា និង​ឧបសគ្គ​ដែល​បង្ក​គ្រោះថ្នាក់​កំពុង​រារាំង​ដល់​ការងារ​សង្គ្រោះ ជីវិត​របស់​ពួក​គេ និង​រារាំង​ដល់​ការ​បញ្ចប់​នៃ​ជំងឺអេដស៍​បែប​ណា។
លោកស្រី Jannicke Graartrud អនុប្រធាន​តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​ន័​រវេ​សបាន​ថ្លែង​ថា “UNAIDS គឺជា​សំឡេង​ដ៏​ខ្លាំង​មួយ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ការ​ប្រយុទ្ធ​នឹង​វិសមភាព តាម រយៈ​ការងារ​ផ្អែកលើ​ភ័ស្តុតាង​ដែល​ឆ្លើយនឹង​កត្តា​កំណត់​សង្គម​នៃ​មេរោគ​អេដស៍ រួមមាន​ការ​មាក់ងាយ និង​ការរើសអើង​ដោយ​ផ្អែកលើ​អត្តសញ្ញាណ​ភេទ និង​ផ្លូវភេទ”។
ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កម្ពុជា រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា “UNAIDS បាន​និង​កំពុង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ការ​គាំទ្រ​ដ៏​សំខាន់​តាមរយៈ​ការ​កៀរគរ​ធនធាន ផែនទី​បង្ហាញផ្លូវ​ប្រកបដោយ​និរន្តរភាព និង​ផែនការ​យុទ្ធ​សាស្រ្ត ព័ត៌មាន​យុទ្ធសាស្ត្រ និង​ការ​ប្រមូល​ទិន្នន័យ និង​ការវិភាគ ដើម្បី​ពង្រីក​ឧបករណ៍​បង្ការ និង​ព្យាបាល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក៏ដូចជា​លើ​ការចូលរួម​ពី​សហគមន៍ និង​ការ​ពង្រឹង​សកម្មភាព​ដែល​ដឹកនាំ​សហគមន៍”។ “ប្រទេស​នានា​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​សំខាន់ ដូច្នេះ​សូមកុំ​ទុក​យើង​ចោល”។
ប្រធានបទ​ស្តី​ពី​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល។ សមាជិក​ក្រុមប្រឹក្សា​ភិបាល​បាន​ពិភាក្សា​អំពី​របៀប​ដែល​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍ គឺជា​ច្រក​ផ្លូវ​ទៅកាន់​ការ​បង្ការ ការ​ព្យាបាល ការថែទាំ និង​សេវា​គាំទ្រ​ផ្សេងទៀត។ វាគ្មិន​សំខាន់​សម្រាប់​ប្រធានបទ​ស្តី​ពី​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍​គឺ​សាស្រ្តា​ចារ្យ Kevin Fenton CBE ពី​វិស័យ សុខាភិបាល​អង់គ្លេស។ លោក​សាស្រ្តា​ចារ្យ​បាន​ថ្លែង​ថា “នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​បញ្ចប់​ការ​ចម្លង​មេរោគ​អេដស៍​នៅ​ឆ្នាំ២០៣០ យើង​ត្រូវ​ទុក​ឱ្យ​សហគមន៍​ដឹកនាំ​ក្នុង​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទ្វេដង​ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​យើង​ដឹង​ថា​មានប្រសិទ្ធភាព គឺ​ការ​បង្ការ​មេរោគ​អេដស៍ ការ​ធ្វើតេស្ត ប្រិប(PrEP) និង​ការ​ព្យាបាល​មេរោគ​អេដស៍ ទៅតាម​ទំហំ​ពេញលេញ។ ហើយ​យើង​ត្រូវតែ​ធ្វើការ​ដើម្បី​បញ្ចប់​ការរើសអើង​លើ​មេរោគ​អេដស៍ ដែល​រារាំង​មនុស្សជា​ច្រើន​ពី​ការរស់នៅ​ក្នុង​ជីវិត​ពិតប្រាកដ​របស់​ពួក​គេ ពោរពេញ​ទៅ​ដោយ​ក្ដី​មេត្តា គ្មាន​ការភ័យខ្លាច និង​អាច​ចូលរួម​ចំណែក​យ៉ាង​ពេញលេញ​ក្នុង​សង្គម”។
លោកស្រី Byanyima បាន​ថ្លែង​ថា “ការ​បញ្ចប់​ជំងឺអេដស៍​គឺ​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​យើង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ធ្វើបដិវត្តន៍​បង្ការ​មេរោគ​អេដស៍ បង្កើន​ការ​ធ្វើតេស្ត ប្រយុទ្ធ​នឹង​ការ​មាក់ងាយ ការរើសអើង និង​វិសមភាព នាំ​សេវា​មេរោគ​អេដស៍​ឱ្យ​ដល់​នារី​វ័យក្មេង និង​កុមារី និង​ប្រជាជន​គន្លឹះ ដកចេញ​នូវ​ច្បាប់​ដែល​បង្ក​គ្រោះថ្នាក់ បង្កើន​ធនធាន និង​ពង្រឹង​វិធី​សាស្រ្ត​ពហុ​វិស័យ”។
កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួលUNAIDS គឺជា​វេ​ទិ​កាដ៍សំខាន់​របស់​អង្គការសហប្រជាជាតិ និង​ជាស​កល​ស្តី​ពី​មេរោគ​អេដស៍ ដែល​បាន​ប្រមូល​ផ្តុំ​សង្គម​ស៊ីវិល សហ​អ្នកឧបត្ថម្ភ និង​រដ្ឋ​ជាស​មា​ជិ​ក ឱ្យ​ជួយ​ធ្វើ​តារាង​សហ​ស្ថាបនា​អនាគត​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ រួម​ទាំង​ការបង្កើត​យុទ្ធសាស្ត្រ​ជំងឺអេដស៍​សកល​នា​ពេល​បន្ទាប់ ចក្ខុវិស័យ​សម្រាប់​ឆ្នាំ២០៣០ និង​ហួសពី​នេះ។
កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​លើក​ទី៥៣ ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រទេស​អាល្លឺម៉ង់ ដោយមាន​ប្រទេស​កេនយ៉ា​ជា​អនុប្រធាន និង​ប្រេស៊ីល​ជា​អ្នករាយការណ៍។ កិច្ចប្រជុំ​លើក​ទី៥៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ក្នុង​មិថុនា ឆ្នាំ២០២៤ នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រទេស​កេនយ៉ា ដោយមាន​ប្រេស៊ីល​ជា​អនុប្រធាន និង​ប្រទេស​ហូ​ឡង់​ជា​អ្នករាយការណ៍។
សូម​អាន​របាយការណ៍​ជូន​ក្រុមប្រឹក្សា​ភិបាល​ដោយ​នាយក​ប្រតិបត្តិUNAIDS។