កាលពីព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១២ នៅព្រឹទ្ធសភា មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី
យន្តការឆ្ពោះទៅរកការកសាងគោលនយោបាយជាតិគ្រប់គ្រងគ្រឿងស្រវឹងក្រោមអធិបតីភាព
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និង អធិការកិច្ច។
កិច្ចប្រជុំពិគ្រោះយោបល់នេះបានត្រូវរៀបចំ ឡើងដោយគណកម្មការទី៨ នៃព្រឹទ្ធសភា ដោយមានការ
ឧបត្តម្ភពីអង្គការ អាយអូជីធី ( IOGT ) និង ដោយមានការចូលរួមពីវាគ្មិនមកពីសភាជាតិ តំណាងក្រសួង
ស្ថាប័នរបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យ និង អង្គការស៊ីវិលចំនួន ១២០នាក់ ។
ឯកឧត្តម អៀងមូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់នេះដែរ។កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលដៅផ្លាស់ប្តូរមតិគ្នាដើម្បីកំណត់គោលនយោបាយ៤ចំណុច ដែលកំណត់លើការតំឡើងពន្ធលើគ្រឿងស្រវឹង,ការហាមផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ការកម្រិតភាពងាយស្រួលក្នុងការទទួលបាននូវគ្រឿងស្រវឹង និង ការកម្រិតអាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង ៕