កាលពីរសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ នៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិប្រយុទ្ធ
នឹងជំងឺអេដស៏ មានបើកអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួល
មូលនិធិសកល (C C C G F) ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួល
មូលនិធិសកល ។ ចូលរួមក្នុងអង្គប្រជុំនេះមានវត្តមានអនុប្រធាន C C C ទាំងពីរគឺ
លោកវេជ្ជបណ្ឌិត ភីធើ វ៉ាន់ ម៉ារ៉េន (Pieter Van Marien) ជាអនុប្រធាន C C C និង
លោក ដានីញែល ឌីមីក (Daniel Dimik) អនុប្រធាន C C C និង លោកស្រី ម៉ារី អូឌីល
អេដម៉ុង (Marie-Odile Edmont) តំណាងអង្គការយូអេនអេដស៍(UNAIDS) លោកស្រី
អ៊ីងហ្គា អូឡិកស៊ី (Inga Olekcy) សហប្រធានគណៈកម្មាធិការត្រួតពិនិត្យ(Over right Committee) និង មន្រ្តីលេខាធិការដ្ឋានរបស់ C C C ។ អង្គប្រជុំពិនិត្យ
ពិភាក្សាអំពីបញ្ហាសេសសល់ក្នុងនិតិវិធីបន្តផ្តល់ជំនួយរបស់មូលនិធិសកល និង បញ្ហាលើដំណើរការរបស់លេខាធិការដ្ឋាន C C C ៕
