ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន អៀង មូលី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំខែរបស់អាជ្ញាធរអេដស៍

កិច្ច​​​​ប្រជុំ​​​​ថ្នាក់​​​ដឹ​ក​​​នាំ​​ប្រចាំ​​​​ខែ​​​​របស់​​​អាជ្ញា​​ធ​រ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជម្ងឺ​​​អេដស៍​​​ បាន​​​ត្រូវ​​​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​ក្រោម​​​អធិប​​តី​​ភាព​​​របស់​​​ឯក​​​ឧត្តម​​​ទេស​​​រដ្ឋ​​​មន្ត្រី​​ អៀង​​ មូលី​​ ​ប្រធាន​​​អាជ្ញា​​ធ​​រ​​​​នេះ​​ ​ដើម្បីស្តាប់​រ​បាយ​ការណ៍​​ប្រចាំ​ខែ​​ មករា​​ របស់​​អគ្គ​​លេខា​ធិការ​​ដ្ឋាន​ ​​និង​​ ដើម្បី​​ពិភាក្សា​​អំពី​​ផែន​​ការ​​ធ្វើ​វិប​ស្ស​នា​​ ។​​

កិច្ច​ប្រជុំ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី​២៩ ​ខែមករា​ នេះ ​បាន​ត្រូវ​ចូល​ចួល​ដោយ​ឯកឧត្តម​អនុ​ប្រធាន ​ឯក​ឧត្តម​ទី​ប្រឹក្សា​ ឯក​ឧត្តម​អគ្គ​នាយក​ ឯក​ឧត្តម​អគ្គ​នាយករង​​ ព្រម​ទាំង​ឯកឧត្តម​ លោក​ លោក​ស្រី ​ប្រធាន​នាយក​ដ្ឋាន​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ ។​

អង្គ​ប្រជុំ​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ផែន​ការ​ធ្វើ​វិបស្សនា​ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅដើម​ខែកុម្ភៈ​នេះ ​។ ឯក​ឧត្តម​ប្រធាន​អង្គ​ប្រជុំ​ បាន​គូសបញ្ជាក់​ថា ​ការ​ធ្វើ​ វិបស្សនា​នេះ ​គឺ​មាន​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​ ​និង​ កសាង​ទំនាក់​ទំនង​អោយ​កាន់​តែប្រសើរ​ក្នុង​ចំណោម​បុគ្គ​លិក​ និង ​​ថ្នាក់​​ដឹក​នាំ​​នៃ​អាជ្ញា​ធ​រ​​ជាតិ​ប្រយុទ្ធ​នឹ​ងជម្ងឺ​អេសដ៍ ​ព្រម​ទាំង​ដៃគូសំខាន់ៗ​ដែល​កំពុង​ធ្វើ​ការ​លើវិស័យ​អេដស៍​នៅក្នុងប្រទេស​កម្ពុជា​ ដើម្បី​អោយ​ឈាន​ទៅសម្រេច​អោយ​បាន​នូវ​ គោល​នយោបាយ​ទាំ​ង៧ចំណុច​ និង​គោល​ដៅសូន្យ៣ ​ដែល​ដាក់​ចេញ​ដោយរាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជា​ជាតិ​នៅឆ្នាំ២០២០​ ។​

កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​នេះ ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ជ្រើស​រើសយក​ខេត្ត​ព្រះសីហនុ​ ជា​កន្លែង​សម្រាប់​ធ្វើ​វិបស្សនា ។​ ក្រៅពី​នេះ ​កិច្ច​ប្រជុំ​ក៏បាន​ធ្វើការ​ពិភាក្សា ​អំពី​របាយ​ការណ៍​យុទ្ធ​សាស្ត្រ​ថ្មី ​និង​បញ្ហា​មួយ​ចំនួន​ទៀត​រួម​មាន​ការ​កសាង​សមត្ថភាព​ក្នុង​ចំណោម​បុគ្គលិក​អាជ្ញាធរ​ ប្រយោជន៍​ដើម្បី​ធ្វើការ​កែលំអរ​គេហ​ ទំព័​ររបស់​អាជ្ញា​ធរ​ជាតិ​ រួម​ទាំង​ការ​ពិភាក្សា​អំពី​ផែន​ការ​រៀបចំ​ការ​ផលិ​ត​ដំណឹង​ និង​ បទ​យក​ការណ៍​ស្តី​ពីបញ្ហាអេដស៍ ​និង ​ជីវភាព​ប្រចាំ​ថ្ងៃនៃអ្នក​ផ្ទុក​មេរោគ​ អេដស៍​ សម្រាប់​កម្មវិធីវិទ្យុសហគមន៍​ នៅ​ថ្នាក់​មូល​ដ្ឋាន​ ៕​