ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ពិធីបដិសណ្ឋារកិច្ច​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ Winnie Byanyima អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជានាយិកា​ប្រតិបត្តិ​អង្គការ UNAIDS

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ពិសាខ​ ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី១២​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង៤​ នៅ​សណ្ឋាគារ​ Raffles​ Le​ Royal​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​លោកជំទាវ​ បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​ Winnie​ Byanyima​ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​UNAIDS។​ ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ ជា​ ទេសរដ្ឋមន្រ្តី​ និង​រដ្ឋមន្រ្តី​ ឯកអគ្គរាជទូត​ ឯកអគ្គរដ្ឋទូត​និង​តំណាង​ប្រចាំ​កម្ពុជា​ ប្រធាន​ អនុប្រធាន​ និង​តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​ ស្ថាប័ន​ និង​រាជធានី​ ខេត្ត​ អង្គការ​អន្តរជាតិ​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ អ្នក​ជំងឺ​អេដស៍​ និង​ក្រុម​ប្រជាជន​គន្លឹះ​ ប្រមាណ​១៣០​នាក់។​

នៅ​ក្នុង​ប្រសាសន៍​ស្វាគមន៍​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ពិធី​បដិសណ្ឋារកិច្ច​នេះ​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ភាព​ជា​ដៃគូ​ដ៏​ល្អ​ ដែល​នាំ​មក​នូវ​វឌ្ឍនភាព​ដ៏​ប្រពៃ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​យូអិនអេដស៍។​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ដែល​បាន​ចូលរួម​ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​នាំមុខ​ចូលរួម​ប្រយុទ្ធ​ឥត​រុញរា​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​អេដស៍​ និង​ដើម្បី​លើកកម្ពស់​សាមគ្គីភាព​សុខភាព​ក្នុង​ពិភពលោក។​

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​ថា​ ជោគជ័យ​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​មិន​អាច​ទទួល​បាន​នោះ​ទេ​ ប្រសិនបើ​គ្មាន​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ប្រធាន​ព្រឹទ្ធសភា​ ក្នុង​កាល​កន្លង​មក​  និង​សម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​មិន​ខ្លាច​នឿយហត់​របស់​មន្ត្រី​សុខាភិបាល​ សង្គម​ស៊ីវិល​ និង​ជា​ពិសេស​ បើ​គ្មាន​ការ​គាំទ្រ​ដ៏​ថ្លៃថ្លា​របស់​ដៃគូ​អភិវឌ្ឍ​នានា​ ដូចជា​អង្គការ​យូអិនអេដស៍​ នៅ​ទីនេះ​ស្រាប់។

ទន្ទឹម​នឹង​នេះ​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា​ ទស្សន​កិច្ច​របស់​លោក​ជំទាវ​ Winnie​ Byanyima​ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ចំណង​កិច្ច​សហការ​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​អង្គការ​យូអិន​អេដស៍​ ចំណង​ដែល​កើត​ចេញ​អំពី​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក​រវាង​គ្នា​នឹង​គ្នា​ គុណ​តម្លៃ​ដូច​គ្នា​ និង​ចក្ខុ​វិស័យ​មួយ​ដែល​មិន​ទុក​នរណា​ម្នាក់​ចោល​នោះ​ឡើយ។​ ការិយាល័យ​របស់​យូអិន​អេដស៍​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្ដល់​នូវ​ជំនាញ​ផ្នែក​ទិន្នន័យ​ គោល​នយោបាយ​ ការ​ស្វែងរក​ការ​គាំទ្រ​សាធារណៈ​ និង​ភាព​ជា​ដៃគូ​ ដែល​បាន​ជួយ​ជំរុញ​ឱ្យ​កម្មវិធី​អេដស៍​នៅ​កម្ពុជា​បាន​ទទួល​លទ្ធផល​ល្អ​ដ៏​ត្រចះត្រចង់។​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា​ ទោះជា​មាន​វឌ្ឍនភាព​ដូច​ខាងលើ​ក៏​ដោយ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​នៅ​មិន​ទាន់​ឈាន​ជើង​ដល់​ទី​បញ្ចប់​នៅ​ឡើយ​ទេ។​ ក្រុម​យុវវ័យ​របស់​កម្ពុជា​មួយ​ចំនួន​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ​ ជា​ពិសេស​ ក្រុម​ប្រុស​រួម​ភេទ​ជាមួយ​ប្រុស​ នៅ​មិន​ទាន់​បាន​ទទួល​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ ដូច្នេះ​ពួកគេ​មិន​ធ្លាប់​បាន​ទទួល​សេវា​បង្ការ​ការពារ​ រួម​ទាំង​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជា​ដើម​នៅ​ឡើយ។​

បន្ទាប់​ពី​ការ​បង្ហាញ​ខ្សែ​វីដេអូ​ខ្លី​ និង​ចំណាប់​អារម្មណ៍​របស់​សកម្មជន​ការងារ​អេដស៍​មក​ លោក​ជំទាវ​ Winnie​ Byanyima​ ក៏​បាន​ឡើង​មាន​ចំណាប់​អារម្មណ៍​ ដោយ​បាន​ថ្លែង​ការ​កោត​សរសើរ​ និង​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​នៅ​កម្ពុជា។​ លោក​ជំទាវ​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​បាន​នាំ​យក​នូវ​ទស្សន​វិស័យ​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​អេដស៍។​ ទន្ទឹម​នឹង​នេះ​ ពិភពលោក​បាន​ចាត់​ទុក​កម្មវិធី​អេដស៍​នៅ​កម្ពុជា​ ថា​ជា​កម្មវិធី​ដែល​ជោគជ័យ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក​ ជា​ពិសេស​យន្តការ​ក្នុង​ការ​ឆ្លើយតប​ជា​ពហុ​វិស័យ។​ លោក​ជំទាវ​បាន​សរសើរ​ថា​ កម្ពុជា​បើក​ចំហ​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ព្រម​ទាំង​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រីក​សេវា​ថែទាំ​សុខភាព។​ បន្ថែម​លើ​នេះ​ កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​ទៅ​កាន់​ចីរភាព​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ផង​ដែរ។