ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២៥

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​ភត្រ​បទ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៩៖០០​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​។​ កិច្ច​ប្រជុំ​នេះ​ មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ និង​អ្នក​ស្រី​ ជា​ អនុ​ប្រធាន​ អគ្គលេខាធិការ​  អគ្គលេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ និង​មន្រ្តី​ពាក់ព័ន្ធ​ នៅ​សាល​ប្រជុំ​ ខ​។
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រួម​មាន​៖
១​-​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។
២​-​ប្រសាសន៍​ណែនាំ​ស្តី​ពី​ការ​ពិនិត្យ​សូចនាករ​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ នៅ​តាម​ក្រសួង​ ស្ថាប័ន​ និង​រាជធានី​ ខេត្ត​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។
៣​-​មតិ​ពី​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក​តាម​គោលនយោបាយ​ អគ្គលេខាធិការ​ និង​សមាជិក​កិច្ច​ប្រជុំ​។
៤​-​ប្រសាសន៍​បូក​សរុប​ និង​បិទ​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។