ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានជួបពិភាក្សាជាមួយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង ប្រតិភូ ដើម្បីស្វែងរកកិច្ចសហការរួមគ្នាមួយ ក្នុងគោលបំណងជួយផ្តល់ការថែទាំសុខភាពដល់នារីបំរើសេវាកំសាន្តសប្បាយឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងជួយគាំទ្រសុខភាពមាតា និង ទារកជាលក្ខណៈប្រព័ន្ធ ។
ជំនួបនេះ បានធ្វើឡើង នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ កាលពីរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើប្រធានបទទាំងពីរខាងលើ រួមមាន៖ ឯកឧត្តម អនុប្រធាន គង់ រដ្ឋា លោកជំទាវ អនុប្រធាន ស៊ិន ខេងខាំ ឯកឧត្តម វេជ្ជបណ្ឌិត អគ្គលេខាធិការ តែង គន្ធី ព្រមទាំង ឯកឧត្តម លោក លោកស្រី អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានជំនាញនានារបស់អាជ្ញារធរ ៕



