ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុ​ងកម្មវិធី​វេទិកាសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី១ នៅ​វត្ត​ពោធិ៍ម្រាល ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ

នៅ​ព្រឹក​ថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី១៨ ខែកុម្ភៈ​ឆ្នាំ២០២៦ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុ​ងកម្មវិធី​វេទិកាសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី១ នៅ​វត្ត​ពោធិ៍ម្រាល ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម ជាវ វេ​ជ្ជា​ក់ លោកជំទាវ ជិន សំនៀង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ឃុំ​ពោធិ៍ម្រាល តំណាង​មន្ទីរ កងកម្លាំង​អាវុធ​ទាំង​បី​ប្រភេទ អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ការិយាល័យ​ចំណុះ​រដ្ឋបាល​ស្រុក កងកម្លាំង​អាវុធ​ទាំង​បី​ប្រភេទ​ចំណុះ​រដ្ឋបាល​ស្រុក និង​ប្រជាពលរដ្ឋ​ទាំង១៨ភូមិ ក្នុង​មួយ​ភូមិ​ចំនួន៥នាក់។
 
កម្មវិធី​ប្រព្រឹត្តទៅ​តាមរបៀប​វារៈ​ដូច​ខាងក្រោម ៖
១- ប្រកាស​ហេតុ ប្រកាស​សមាសភាព​ចូលរួម គោរព​ទង់ជាតិ និង​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព
២- មតិ​សំណេះសំណាល របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ
៣- របាយការណ៍ និង​លទ្ធផល​ការងារ​របស់​រដ្ឋ​បាន​ឃុំ​ពោធិ៍ម្រាល
៤- វេទិកា​ចូលរួម​របស់​ប្រជាពលរដ្ឋ
៥- មតិ​ឆ្លើយតប​នៃ​វេទិកា
៦- រាយការណ៍​លទ្ធផល ថ្លែង​អំណ​គុណ និង​គោរព​ទង់ជាតិ​បិទ​កម្មវិធី​។