ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការ​អន្តរក្រសួង​តាមដាន​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨

ថ្ងៃ​ចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅ​សាល​ប្រជុំ «ខ» អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការ​អន្តរក្រសួង​តាមដាន​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា សមាជិក​ក្រុមការងារ​អន្តរក្រសួង​តាមដាន​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​របស់​រាជរដ្ឋាភិបាល និង​សមាជិក​ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មក​ពី​បណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត តាមរយៈ​ការចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​និម្មិត (ZOOM)។

កិច្ចប្រជុំ​នេះ មាន​គោលបំណង៖ (១)ពិនិត្យ​នូវ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ២០២៣-២០២៨ (២)ជំរុញ​សកម្មភាព​អន្ត​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​របស់ក្រ​សួង ស្ថាប័ន រាជធានី ខេត្ត (៣)យន្តការ​ច្នៃប្រឌិត​ក្នុង​កា​រកៀ​គរ​ធនធាន និង​ការប្រើ​ប្រាស់​ថវិកា​ឱ្យ​ចំ​គោលដៅ និង(៤)ជំរុញ​ការអនុវត្ត​នូវ​លិខិត​លេខ២១ សជណ.កប ចុះ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់​ទី​ស្តី​ការ​រដ្ឋមន្រ្តី។

កិច្ចប្រជុំ​ប្រព្រឹត្តទៅ​តាមរបៀប​វារៈ​ដូច​ខាងក្រោម៖
១. គោរព​ទង់ជាតិ និង​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដែល​បាន​ពលី​ដើម្បី​ជាតិ
២.មតិ​ស្វាគមន៍​កិច្ចប្រជុំ​ដោយ ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត
៣.សុន្ទរកថា​បើក​កិច្ចប្រជុំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។
៤.របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ២០២៣-២០២៦ ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៦ ដោយ ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត។
៥.ការ​លើក​កម្ពស់​មគ្គុ​ទេសភាព នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៦ ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា
៦.កិច្ចពិភាក្សា​ដឹកនាំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី។
៧.សុន្ទរកថា​បិទ​កិច្ចប្រជុំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី។